លោកជំ​ទា​​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​ត​​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​​ប​តី​ភា​ព ស​ម្ពោ​​ធ​បើ​ក​ចូ​ល​ទ​ស្ស​នា​ជា​សា​ធា​រ​ណៈ​ ​«​​សា​រ​មន្ទីរ​ព្រះ​​វិ​ហា​រ​អ​ដ្ឋ​រ​​ស្ស​»​ ​នៅ​រ​ម​​ណី​យ​ដ្ឋា​ន​ភ្នំ​ព្រះ​​រា​ជ​ទ្រ​ព្យ​ ​​(​ភ្នំ​ឧ​ដ្តុ​ង្គ​)​ ​​ស្ថិ​ត​ក្នុ​ង​ភូ​​មិ​ជ័​យ​ឧ​ត្ត​ម​​ ​ឃុំ​ផ្សា​រ​ដែ​ក​ ​ស្រុ​ក​ព​​ញា​ឮ​ ​ខេ​ត្ត​ក​ណ្តា​ល​​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោកជំ​ទា​​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​ត​​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​​ប​តី​ភា​ព ស​ម្ពោ​​ធ​បើ​ក​ចូ​ល​ទ​ស្ស​នា​ជា​សា​ធា​រ​ណៈ​ ​«​​សា​រ​មន្ទីរ​ព្រះ​​វិ​ហា​រ​អ​ដ្ឋ​រ​​ស្ស​»​ ​នៅ​រ​ម​​ណី​យ​ដ្ឋា​ន​ភ្នំ​ព្រះ​​រា​ជ​ទ្រ​ព្យ​ ​​(​ភ្នំ​ឧ​ដ្តុ​ង្គ​)​ ​​ស្ថិ​ត​ក្នុ​ង​ភូ​​មិ​ជ័​យ​ឧ​ត្ត​ម​​ ​ឃុំ​ផ្សា​រ​ដែ​ក​ ​ស្រុ​ក​ព​​ញា​ឮ​ ​ខេ​ត្ត​ក​ណ្តា​ល​​​


 ​លោ​ក​​ជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​​ជ​ ​ច​ន្ទ​មុ​ន្នី​​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​ជា​​អ​ធិ​ប​តី​ភា​ព​ចូ​​ល​រួ​ម​ស​ម្ពោ​ធ​បើ​ក​ចូ​​ល​ទ​ស្ស​នា​ជា​សា​ធា​រ​​ណៈ​ ​«​សា​រ​ម​ន្ទី​​រ​ព្រះ​វិ​ហា​រ​អ​ដ្ឋ​​រ​ស្ស​»​ ​នៅ​​រ​ម​ណី​យ​​ដ្ឋា​ន​ភ្នំ​ព្រះ​រា​ជ​ទ្រ​ព្យ​​ ​(​ភ្នំ​ឧ​ដ្តុ​ង្គ​)​ ​​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ជ័​​យ​ឧ​ត្ត​ម​ ​ឃុំ​ផ្សា​រ​​ដែ​ក​ ​ស្រុ​ក​ព​ញា​ឮ​​ ​ខេ​ត្ត​ក​ណ្តា​ល​​​ ​។​

ព្រះវិហារនេះត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ ក្នុងសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់ នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារ ដ៏ធំស្កឹមស្កៃនេះ មានបណ្តោយប្រវែង ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និងកម្ពស់ ២៣.៦ម៉ែត្រ ឯនៅខាងក្នុងព្រះវិហារ មានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស។ តាមរយៈសង្គ្រាមជាច្រើនទសវត្សរ៍ ព្រះវិហារអដ្ឋរស្សបានរងការខូចខាត ហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនៅថ្ងៃនេះ ជាចំណែកចូលរួមថែរក្សា ការពារ ក៏ដូចជាផ្សព្វផ្សាយមរតកវប្បធម៌ និងអរិយធម៌ ដោយប្រែក្លាយព្រះវិហារទៅជាសារមន្ទីរដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ។


ខេត្តកណ្តាល ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦











 

 

 



 

Previous Post Next Post