នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចចំរុះ ចាប់បារីគេចពន្ធជិត ១០០ប៊ិច បម្រុងនាំឆ្លងដែនទៅប្រទេសថៃ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចចំរុះ ចាប់បារីគេចពន្ធជិត ១០០ប៊ិច បម្រុងនាំឆ្លងដែនទៅប្រទេសថៃ


 ខេត្តបាត់ដំបង : កាលពីវេលាម៉ោងជាង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីពួកឈ្មួញ ដឹកជញ្ជូនបារីបម្រុងឆ្លងដែនទៅប្រទេសថៃ ខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
​បារីគេចពន្ធ ជិត ១០០ ប៊ិច ​រថយន្ត ០១ គ្រឿង ម៉ាក Toyota ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4463 ដែលក្រុមឈ្នួញប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។
​បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានបែងចែករក្សាទុកជាបណ្តោះអាសន្ន រួមមាន៖ ​កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧៖ យកទៅរក្សាទុកចំនួន២២ ប៊ិច។
​កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក៖ យកទៅរក្សាទុកចំនួន៤៦ ប៊ិច រួមទាំងរថយន្ត ០១ គ្រឿងខាងលើ៕



 

Previous Post Next Post