រាជរ​ដ្ឋា​​ភិ​បា​ល​ ​មិ​ន​មា​ន​ផែ​ន​ការ ​កា​ត់​ចំ​ណា​យ​ក្នុ​​ង​វិ​ស័​យ​អ​ប់​រំ​​ ​និ​ង​សុ​ខា​ភិ​បា​ល​ ​​ទៅ​បំ​ពេញ​​ឱ្យត​​ម្រូ​​វ​កា​រ ​វិ​ស័​យ​កា​រ​ពា​រ​ជា​តិ​​ទេ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រាជរ​ដ្ឋា​​ភិ​បា​ល​ ​មិ​ន​មា​ន​ផែ​ន​ការ ​កា​ត់​ចំ​ណា​យ​ក្នុ​​ង​វិ​ស័​យ​អ​ប់​រំ​​ ​និ​ង​សុ​ខា​ភិ​បា​ល​ ​​ទៅ​បំ​ពេញ​​ឱ្យត​​ម្រូ​​វ​កា​រ ​វិ​ស័​យ​កា​រ​ពា​រ​ជា​តិ​​ទេ​

 ​


រា​​ជ​រ​ដ្ឋា​ភិ​បា​ល​​ ​មិ​ន​មា​ន​ផែ​ន​កា​រ​​កា​ត់​ចំ​ណា​យ​ក្នុ​ង​វិ​​​ស័​យ​អ​ប់​រំ​ ​និ​ង​សុ​ខា​ភិ​​បា​ល​ ​ទៅ​បំ​ពេ​ញ​ឱ្យ​ត​ម្រូ​​វ​កា​រ​វិ​ស័​យ​កា​​រ​ពា​រ​ជា​តិ​ទេ​។​ ​ផ្ទុ​​យ​ទៅ​វិ​ញ​គ​ម្រោ​ង​ចំ​ណា​យ​រ​​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​​ល​ក្នុ​ង​វិ​ស័​យ​ស​ង្គ​ម​កិ​​ច្ច​ ​ដែ​ល​រួ​ម​មា​​ន​វិ​ស័​យ​អ​ប់​រំ​ ​និ​​ង​សុ​ខា​ភិ​បា​ល​មា​ន​តែ​ប​ន្ត​កើ​ន​​ឡើ​ង​ក្នុ​ង​រ​យៈ​​ពេ​ល​ម​ធ្យ​ម​ ​និ​ង​រ​យៈ​​ពេ​ល​វែ​ង​ ​ព្រោះ​កា​រ​វិ​​និ​យោ​គ​ដើ​ម្បី​ព​ង្រឹ​ង​ធ​​ន​ធា​ន​ម​នុ​ស្ស​នៅ​តែ​ជា​អា​ទិ​ភា​​ព​ទី​មួ​យ​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូ​បង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា

ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, កម្ពុជា​ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និង វិស័យការពារជាតិ ស្របតាម​ពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅ​នៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវ​ការ​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ ។


ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយរបស់​រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច​ ថារាជរដ្ឋាភិបាលមិនមាន​ការ​កាត់ចំណាយលើវិស័យទាំងនេះ ដើម្បីទៅបង្កើនថវិកាសម្រាប់វិស័យ​ការពារជាតិនោះទេ។ ផែនការចំណាយរបស់វិស័យអប់រំ និងសុខាភិបាល បន្តកើនឡើងនៅឆ្នាំ២០២៦ និង​នៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨, រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យ​ការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យអប់រំ និងសុខាភិបាលនោះទេ ព្រោះរាជរដ្ឋាភិបាល​នៅ​តែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ។​ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង​ ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់ មិន​ទាន់​មានភាព​ចាំបាច់​ក្នុងការដកកញ្ចប់ថវិកាពីវិស័យអប់រំ​ សុខាភិបាល និងសង្គមកិច្ចនោះទេ។ វិស័យការ​ពារជាតិ មិនមែន​ការពារត្រឹមមួយថ្ងៃនោះទេ​ ការការពារជាតិត្រូវប្រើប្រាស់រយៈពេលយូរអង្វែង ដរាបណា​ប្រទេស​កម្ពុជា​ នៅតែជាប្រទេស, ការការពារជាតិត្រូវតែធ្វើ, ការការពារបូរណភាពទឹកដី, ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ត្រូវតែធ្វើជាប្រចាំ។ ដូចនេះការកសាង និងការការពារជាតិរឹងមាំអាស្រ័យលើមនុស្ស​រឹងមាំ ហើយ​ធនធានមនុស្សរឹងមាំ អាស្រ័យលើការវិនិយោគទាំងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គម​កិច្ច។


មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការកែប្រែ​សហគមន៍ទេសចរណ៍លម្អបៃតងខ្នងផ្សារ ឱ្យមានលទ្ធភាពប្រកបមុខរបរបម្រើសេវាកម្មទេសចរណ៍ធម្មជាតិ ដើម្បីទទួលបានសក្កានុពលទេសចរណ៍ដែលនឹងត្រូវធ្វើជាម្ចាស់ក្នុង ចូលរួមថែរក្សា អភិវឌ្ឍ និង​ផ្តល់បដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ។ គោលដៅយ៉ាងសាមញ្ញារបស់រាជរដ្ឋាភិបាល គឺ​ការបង្រៀនសហគមន៍ទេសចរណ៍នៅមូលដ្ឋានឱ្យបំពេញសេវាកម្ម និងមុខរបររបស់ខ្លួន​ ​ដោយខ្លួនឯង ហើយនឹងក្លាយជាអ្នកទទួលផលពីសហគមន៍ផង និង​ ថែរក្សាផង ព្រមទាំងនឹង​រួម​ចំណែកអភិវឌ្ឍនៅមូលដ្ឋានផង សំដៅធានានិរន្តរភាព និងស្ថិរភាពបៃតង។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡា ជា​ការងារគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពីព្រោះដើម្បីក្លាយជាមូលធនធាន​មនុស្ស​ពិតប្រាកដ, ពលរដ្ឋត្រូវមានទាំងចំណេះដឹង ជំនាញ បទពិសោធ និងសុខភាព ដែលមិនអាចកាត់​ផ្តាច់ពីសកម្មភាពអប់រំកាយ និងកីឡា។ ជាលទ្ធផល, វិស័យអប់រំកាយ និងកីឡា បានក្លាយជា​វិស័យ​ឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន ឆ្លុះបញ្ចាំងតាមរយៈការទទួលបានជ័យ​ជម្នះពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទាំងការប្រកួត​កីឡាផ្សេងៗ ជាច្រើនទៀត៕



Previous Post Next Post