រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រា​​បបទល្មើស Scam Online ដោយឃាត់ខ្លួនជនបរទេសជាង ៤ពាន់​នាក់ និងសម្ភារជាច្រើន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រា​​បបទល្មើស Scam Online ដោយឃាត់ខ្លួនជនបរទេសជាង ៤ពាន់​នាក់ និងសម្ភារជាច្រើន


 ខេត្តប​ន្ទា​យ​មា​ន​​ជ័យ ​៖ គ​ណៈ​​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​​ក្រោ​ម​កា​រ​ប​ញ្ជា​ផ្ទា​ល់​ពី​លោ​ក​ ​អ៊ុំ​ ​រា​ត្រី​ ​​អ​ភិ​បា​ល​ខេ​ត្ត​ ​និ​ង​​ក្រោ​ម​កា​រស​ម្រ​ប​ស​ម្រួ​ល​ពី​​លោ​ក​ ​កើ​ត​ ​សុ​វ​​ណ្ណ​រ៉េ​ត​ ​ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សា​លា​ដំ​​បូ​ង​ខេ​ត្ត​ ​បា​ន​បើ​ក​​ប្រ​តិ​ប​ត្តិ​កា​រ​យ៉ា​ង​ក្តៅ​គ​គុ​ក​​ចុះ​ត្រួ​ត​ពិ​និ​ត្យ​តា​ម​អ​គា​រ​ ​និ​ង​ប​ង្ក្រា​ប​ប​ទ​​ល្មើ​ស​ ​S​c​a​​m​ ​O​n​l​i​​n​e​ ​ដែ​ល​រ​​ហូ​ត​ម​ក​ដ​ល់​ពេ​​ល​នេះ​ ​បា​ន​​ចា​ប់​ខ្លួ​ន​ជ​ន​ជា​​តិ​ប​រ​ទេ​ស​ ​ភា​​គ​ច្រើ​ន​ជ​ន​ជា​តិ​​ចិ​ន​ ​ព្រ​ម​ទាំ​ង​​ដ​ក​ហូ​ត​ស​ម្ភា​រ​ដែ​​ល​ប​ម្រើ​ឲ្យ​កា​រ​​ប្រ​ព្រឹ​ត្ត​ប​ទ​ល្មើ​ស​ជា​ច្រើ​​ន​ទៀ​ត​។​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា(Scam Online)ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេសជាង៤ ០០០នាក់ ភាគច្រើនជនជាតិចិន ព្រមទាំងដកហូតសម្ភារ: វត្ថុតាងដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។


លោកអភិបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីដឹកនាំប្រតិបត្តិការសហការ និងចុះបង្ក្រាបទីតាំងលួចបង្កបប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូល រួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។

លោកអ៊ុំ រាត្រី បានប្រាប់សារព័ត៌មានថា ខេត្តបានចាត់តាំងក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីដឹកនាំប្រតិបត្តិការ សហការ និងចុះបង្ក្រាបទីតាំងលួចបង្កបប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូល រួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។


សកម្មភាពនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជា០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើតនូវផែនការសកម្មភាព លេខ០១០/២៦ គបឯរខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ផែនការតសកម្មភាពការបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។


ក្នុងនាមគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្ត លោកអភិបាលខេត្តថា: ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម៖

១-សហការជាមួយថ្នាក់ជាតិចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៥ទីតាំង ឃាត់ខ្លួនជនបរទេសខុសច្បាប់ ចំនួន៣. ៨៥៣នាក់(ភាគច្រើនជាជនជាតិចិន) ។

ក្នុងនោះមានទីតាំងទី១-ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ, ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង ទី៤-ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត។


ដោយឡែកក្រុមការងារចម្រុះខេត្ត បានដឹកនាំប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៣ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ១៦១នាក់ (ជនជាតិចិន) ក្នុងនោះមានទី១- អគារ១កន្លែង ជាន់ ជាន់ទី៦ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ទី២-ទីតាំងអាជីវ កម្ម អ័រគីដេ និងសណ្ឋាគារកម្ពស់៤ជាន់ មាន៥២បន្ទប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៣-បុរីភីខេ ឃ្វីនលែន ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញ ក្រុមការងារចម្រុះខេត្តដឹកនាំប្រតិបត្តិការដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត មានការចូលរួមពីកម្លាំងសមត្ថកិច្ច និងការសម្របសម្រួលនីតិវិធីដោយដោយ ព្រះរាជអាជ្ញារង បានបន្តចុះប្រតិបត្តិការបង្ក្រាបទីតាំងមានលួចប្រព្រឹត្តបទល្មើសឆបោបតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៣ទីតាំងទៀត ក្នុងក្រុង ប៉ោយប៉ែត ។

ជាលទ្ធផលបឋម គេរកឃើញមជនបរទេសពុំមានឯកសារគ្រប់គ្រាន់ ចំនួន១៨៥នាក់ (ឥណ្ឌូនេស៊ី ១៥៤ ថៃ៣១នាក់) និងរឹបអូសវត្ថុតាងមួយចំនួន។


ទន្ទឹមនេះក្រុមការងារចម្រុះខេត្ត និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពីនិត្យទីតាំងរស់នៅប្រមូលផ្តុំ ចំនួន ៩ទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និង ស្រុកម៉ាឡៃ និងបានណែនាំឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា ចំនួន៩ទីតាំង មានជនបរទេសសរុបចំនួន៣០៣ នាក់ / ស្ត្រី១២ នាក់ផងដែរ ។

សកម្មភាពនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជា០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើតនូវផែនការសកម្មភាព លេខ០១០/២៦ គបឯរខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ផែនការតសកម្មភាពការបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា៕









Previous Post Next Post