ប្រធានបេ​ស​ក​ម្ម​ ​ក្រុ​មអ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​ ​(​H​O​M​ ​A​O​T​)​​ ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​ង​រា​យ​កា​​រ​ណ៍​ ​អំ​ពី​ស្ថា​ន​ភា​ព​ព្រំ​​ដែ​ន ​នៅប្រា​សា​ទ​ព្រះ​វិ​ហា​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រធានបេ​ស​ក​ម្ម​ ​ក្រុ​មអ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​ ​(​H​O​M​ ​A​O​T​)​​ ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​ង​រា​យ​កា​​រ​ណ៍​ ​អំ​ពី​ស្ថា​ន​ភា​ព​ព្រំ​​ដែ​ន ​នៅប្រា​សា​ទ​ព្រះ​វិ​ហា​រ​

​​


នៅ​ព្រឹ​ក​ថ្ងៃ​ព្រ​ហ​​ស្ប​តិ៍​ ​ទី​១​៤​ ​ខែឧ​ស​ភា​ ​ឆ្នាំ​​២​០​២​៦​ ​វេ​លា​​ម៉ោ​ង​ ​០​៨​:​៤​០​​នា​ទី​ ​ក្រុ​ម​អ្ន​ក​ស​ម្រ​ប​ស​ម្រួ​ល​​ ​(​C​L​G​)​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​បា​ន​ស​ម្រ​​ប​ស​ម្រួ​ល​ជូ​ន​ដ​ល់​ប្រ​ធា​នបេ​​ស​ក​ម្ម​ក្រុ​ម​អ្ន​ក​ស​ង្កេ​​ត​កា​រ​ណ៍​អា​ស៊ា​ន​ ​(​H​O​M​ ​A​​O​T​)​ ​ជា​លើ​ក​ដំ​បូ​ង​​ ​ក្នុ​ង​អា​ណ​ត្តិ​ហ្វី​​លី​ពី​ន​ធ្វើ​ជា​ប្រ​ធា​ន​ដឹ​​ក​នាំ ​​ដើ​ម្បី​ចុះ​ស​ង្កេ​ត​កា​រ​ណ៍​ ​ផ្ទៀ​ង​​ផ្ទា​ត់​ ​និ​ង​រា​​យ​កា​រ​ណ៍​ ​អំ​ពី​ស្ថា​ន​ភា​ព​ព្រំ​ដែ​ន​នៅ​ប្រា​​សា​ទ​ព្រះ​វិ​ហា​រ​ ​ស្ថិ​ត​ក្នុ​​ង​ស្រុ​ក​ជាំ​ក្សា​ន្ត​​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​​ ​ដែ​ល​ជា​ស​ម្ប​ត្តិ​​បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​ព​​លោ​ក​ដ៏​មា​ន​ត​ម្លៃ​បំ​​ផុ​ត​រ​ប​ស់​ម​នុ​ស្ស​ជា​តិ​ ​​ដែ​ល​រ​ង​កា​រ​ខូ​ច​ខា​​ត​យ៉ា​ង​ដំ​ណំ​បំ​ផុ​ត​ដោ​​យ​សា​រ​កា​រ​វា​យ​ប្រ​ហា​រ​​ពី​សំ​ណា​ក់​យោ​ធា​ថៃ​កា​ល​ពី​ឆ្នាំ​២​០​២​​៥​ក​ន្ល​ង​ទៅ​ ​និ​ង​ពិ​និ​ត្យ​​មើ​ល​ស្ថា​ន​កា​រ​ណ៍​នៃ​កា​រ​វិ​វ​ឌ្ឍ​​ន៍​ថ្មី​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​នោះ​​។​

​នេះ​បើ​​យោ​ងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។


តាមអ្នកនាំពាក្យខាងលើ បានបន្តថា វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។


រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕ប្រភពAKP 











Previous Post Next Post