ឯកឧ​ត្ត​ម​រ​ដ្ឋ​ម​ន្ដ្រី​ ​ហេ​ង​ ​សួ​រ​ ​អ​ញ្ជើ​ញ​គោ​រ​ព​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ ស​ព​​ក​ម្ម​ក​រ​និ​យោ​ជិ​ត​ ​​ដែ​ល​ទ​ទួ​ល​ម​រ​ណ​ភា​ព​ ដោ​​យ​សា​រ​ឧ​ប​ទ្ទ​​វ​ហេ​តុ គ្រោះ​ថ្នា​​ក់​ច​រា​ច​រ​ណ៍​ដ៏​រ​ន្ធ​​ត់​ ​នៅ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧ​ត្ត​ម​រ​ដ្ឋ​ម​ន្ដ្រី​ ​ហេ​ង​ ​សួ​រ​ ​អ​ញ្ជើ​ញ​គោ​រ​ព​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ ស​ព​​ក​ម្ម​ក​រ​និ​យោ​ជិ​ត​ ​​ដែ​ល​ទ​ទួ​ល​ម​រ​ណ​ភា​ព​ ដោ​​យ​សា​រ​ឧ​ប​ទ្ទ​​វ​ហេ​តុ គ្រោះ​ថ្នា​​ក់​ច​រា​ច​រ​ណ៍​ដ៏​រ​ន្ធ​​ត់​ ​នៅ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​


 ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖​ ​នា​រ​សៀ​ល​ថ្ងៃ​ទី​​២​៣​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៦​នេះ​ ​ឯ​​ក​ឧ​ត្ត​ម​ ​ហេ​ង​ ​សួ​រ​​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​កា​រ​ងា​រ​​និ​ង​ប​ណ្ដុះ​ប​ណ្ដា​ល​​វិ​ជ្ជា​ជី​វៈ​បា​ន​អ​ញ្ជើ​ញ​​ដឹ​ក​នាំ​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​ង​ ​​គោរ​​ព​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ស​ព​ប​ង​ប្អូ​ន​ក​​ម្ម​ក​រ​និ​យោ​ជិ​ត​​ចំ​នួ​ន​ ​៩​នា​ក់​ ​(​ស្រី​ ​៨​នា​ក់​)​​ ​ដែ​ល​បា​ន​ទទួ​ល​ម​រ​ណ​ភា​ព​​ ​ក្នុ​ង​ឧ​ប​ទ្ទ​វ​ហេ​តុ​គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​ដ៏​រ​ន្ធ​ត់​ ​កា​​ល​ពី​ព្រឹ​ក​មិ​ញ​នេះ​ ​ស្ថិ​ត​នៅ​​ភូ​មិ​សា​លា​លេ​ខ​៥​ ​​ឃុំ​អូ​រ​ឫ​ស្សី​ ​ស្រុ​ក​កំ​ព​ង់​​ត្រ​ឡា​ច​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​។​

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ កូន ភរិយា និងឪពុកម្ដាយ ជាទីគោរពស្រឡាញ់។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពបងប្អូនកម្មករនិយោជិតដែលបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបាននាំថវិកា និងកន្ត្រកផ្លែឈើ ជូនពរដល់បងប្អូនឱ្យបានឆាប់ជាសះស្បើយផងដែរ។


បន្ថែមលើនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានា របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គមជាធរមាន៕






Previous Post Next Post