ប្រធានា​​ធិ​ប​តី​អា​មេ​រិ​ក​ ​លោ​ក ​ដូ​​ណា​ល់​ ​ត្រាំ​ ​ធា​នា​ថា ​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​ទំ​និ​ញ តា​​ម​ច្រក​​ ​H​o​r​m​u​z​ ​នឹ​ង​​បើ​ក​ធ​ម្ម​តា​វិ​ញ​ ​ពេ​ល​​ស​ង្គ្រា​ម​ច​ប់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រធានា​​ធិ​ប​តី​អា​មេ​រិ​ក​ ​លោ​ក ​ដូ​​ណា​ល់​ ​ត្រាំ​ ​ធា​នា​ថា ​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​ទំ​និ​ញ តា​​ម​ច្រក​​ ​H​o​r​m​u​z​ ​នឹ​ង​​បើ​ក​ធ​ម្ម​តា​វិ​ញ​ ​ពេ​ល​​ស​ង្គ្រា​ម​ច​ប់​


​អ​ន្ត​រ​ជា​តិ​ ​៖​​ ​ប្រ​ធា​នា​ធិ​ប​​តី​អា​មេ​រិក លោ​ក​ ​​ដូ​ណា​ល់​ ​ត្រាំ​ ​បា​​ន​និ​យា​យ​ថា​ ​​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​ទំ​និ​ញ​​តា​ម​ច្រ​ក​ស​មុ​ទ្រ​ ​H​​o​r​m​u​z​ ​នឹ​ង​​ត្រូ​វ​បា​ន​ស្តា​រ​ឡើ​ង​វិ​ញ​​យ៉ា​ង​ពេ​ញ​លេ​ញ​ ​ប​ន្ទា​ប់​ពី​​ជ​ម្លោះ​ជា​មួ​យ​អ៊ី​រ៉​ង់​​បា​ន​ប​ញ្ច​ប់​ ​ព្រោះ​ទី​ក្រុ​ង​តេ​អេ​​រ៉​ង់​ ​ក៏​ត្រូ​វ​កា​រ​នាំ​ប្រេ​​ង​ចេ​ញ​ដែ​រ​។​


មេដឹកនាំអាមេរិករូបនេះ បានលើកឡើង ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ថា នៅពេលដែលជម្លោះនេះចប់ ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញជាធម្មតា។


លោក ត្រាំ បានបន្ថែមថា អ៊ីរ៉ង់ ត្រូវការនាំប្រេងចេញ ដើម្បីសេដ្ឋកិច្ចទាំងមូល ហើយពួកគេនឹងឆ្លងកាត់ច្រក Hormuz ដូច្នេះច្រកនេះនឹងត្រូវបើកឡើងវិញ ហើយពេលនោះតម្លៃនឹងធ្លាក់ចុះយ៉ាងរហ័ស។


សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ៕




 

Previous Post Next Post