សម្ដេច ហ៊ុន ម៉ាណែត ផ្ញើសារជូនពរប្រជាពលរដ្ឋ និងផ្ញើក្តីនឹករលឹកដល់ វីរកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេច ហ៊ុន ម៉ាណែត ផ្ញើសារជូនពរប្រជាពលរដ្ឋ និងផ្ញើក្តីនឹករលឹកដល់ វីរកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

 


រាជធានីភ្នំពេញ : ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
សម្ដេច ក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងនៅបន្តឈរជើងប្រចាំការគ្រប់ទីតាំង ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង រួមទាំងបងប្អូន អ៊ំ ពូ មីង តាយាយ ដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន សូមសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសើរ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ៕




 

Previous Post Next Post