ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាព និងការរស់នៅរបស់ បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន(ផ្ទះអតីតយុទ្ធជន )
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាព និងការរស់នៅរបស់ បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន(ផ្ទះអតីតយុទ្ធជន )


 ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន(ផ្ទះអតីតយុទ្ធជន ) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។
ស្របពេលថ្ងៃចូលឆ្នាំ ថ្ងៃទីមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានដឹកនាំក្រុម AOT ដើម្បីចូលរួមលេងល្បែងប្រជាប្រិយខ្មែរ វាយក្អម នឹងចុះជួបសំណេះសំណាលនិងបងប្អូនភៀសសឹកនៅតាមខ្នងផ្ទះផងដែរ ៕







 

Previous Post Next Post