យោធាអាមេ​រិ​ក​​ ​៦​ ​នា​ក់ ​នៅ​លើ​យ​ន្ត​ហោះ​ចា​ក់​សាំ​ង​អា​មេ​រិ​ក ​ក្នុងហេតុការណ៍ដែ​ល​ធ្លា​ក់​នៅ​​អ៊ី​រ៉ា​ក់ ត្រូវបានរាយការណ៏ស្លាប់ទាំងអស់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

យោធាអាមេ​រិ​ក​​ ​៦​ ​នា​ក់ ​នៅ​លើ​យ​ន្ត​ហោះ​ចា​ក់​សាំ​ង​អា​មេ​រិ​ក ​ក្នុងហេតុការណ៍ដែ​ល​ធ្លា​ក់​នៅ​​អ៊ី​រ៉ា​ក់ ត្រូវបានរាយការណ៏ស្លាប់ទាំងអស់

 


អន្តរជាតិ ៖ ស​មា​ជិ​ក​យោ​​ធា​ទាំ​ង​៦រូប​ ​ក្នុ​​ងហេ​តុ​កា​រ​ណ៍​​ធ្លា​ក់​យ​ន្ត​ហោះ​ចា​ក់​សាំ​ង​នៅ​ភា​គ​ខា​ង​លិ​ច​ប្រ​​ទេ​ស​អ៊ី​រ៉ា​ក់​ ត្រូវបានប​ញ្ជា​កា​រ​ក​ណ្តា​ល​ស​ហ​​រ​ដ្ឋ​អា​មេ​រិ​ក​ ​(​C​e​n​t​co​m​​)​ ​​ប​ញ្ជា​ក់​ពី​កា​​រ​ស្លា​ប់​ទាំងអស់។​

របាយការណ៍ដំបូង មន្ត្រីសហរដ្ឋអាមេរិក អះអាងថា ខ្លួនបានរកឃើញយោធាចំនួន ៤ នាក់ដែលស្លាប់។ មន្ត្រី បានឱ្យដឹងថា ការធ្លាក់នេះ មិនបណ្ដាលមកពីការបាញ់ប្រហារណាមួយពីអ៊ីរ៉ង់នោះទេ។  


យន្តហោះចាក់សាំងនេះ បានចូលរួមក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ក្រោយមកក៏បានជួបឧប្បត្តិហេតុជាមួយយន្តហោះមួយគ្រឿងទៀត ទើបបណ្ដាលឱ្យធ្លាក់ ប៉ុន្តែយន្តហោះទី ២ បានចុះចតដោយសុវត្ថិភាព។


យន្តហោះដែលផលិតដោយក្រុមហ៊ុន Boeing មានសមត្ថភាពចាក់សាំងនៅលើអាកាស និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។ ពួកវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមឈូងសមុទ្រលើកទីមួយ ដើម្បីពង្រីកជួរយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក៕





Previous Post Next Post