រដ្ឋមន្រ្តីក្រ​សួ​ង​​ប​រិ​ស្ថា​ន​ ​​ព្រ​មា​ន​ចា​ត់​វិ​ធា​ន​ការ ​ច្បា​ប់​តឹ​ង​រ៉ឹ​ង​​ថែ​ម​ទៀ​ត​ ​ចំ​​ពោះ​ជ​ន​ល្មើ​ស និ​​ង​អ្ន​ក​ពា​ក់​ព័​ន្ធ​​ ​ដើ​ម្បី​ធា​នា​​ ​និ​រ​ន្ត​រ​ភា​ព​ប​រិ​ស្ថាន នៅ​​ក​ម្ពុ​ជា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋមន្រ្តីក្រ​សួ​ង​​ប​រិ​ស្ថា​ន​ ​​ព្រ​មា​ន​ចា​ត់​វិ​ធា​ន​ការ ​ច្បា​ប់​តឹ​ង​រ៉ឹ​ង​​ថែ​ម​ទៀ​ត​ ​ចំ​​ពោះ​ជ​ន​ល្មើ​ស និ​​ង​អ្ន​ក​ពា​ក់​ព័​ន្ធ​​ ​ដើ​ម្បី​ធា​នា​​ ​និ​រ​ន្ត​រ​ភា​ព​ប​រិ​ស្ថាន នៅ​​ក​ម្ពុ​ជា​

​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​​ត​ ​អ៊ា​ង​ ​សុ​ផ​ល្លែ​ត​​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ប​​រិ​ស្ថា​ន​ ​បា​ន​ប​ន្ត​ដា​ក់​ចេ​ញ​​វិ​ធា​ន​កា​រ​យ៉ា​ង​ម៉ឺ​ង​​ម៉ា​ត់​ជា​មួ​យ​ម​ន្រ្តី​ម​ន្ទី​​រ​ប​រិ​ស្ថា​ន​ទាំ​ង​អ​ស់​ ​​ធ្វើ​កា​រ​គ្រ​ប់​គ្រ​ង​ធ​​ន​ធា​ន​ធ​ម្ម​ជា​តិ​ឱ្យ​មា​​ន​ប្រ​សិ​ទ្ធ​ភា​ព ​និ​ង​​បា​ន​ព្រ​មា​ន​ចា​ត់​វិ​ធា​ន​កា​រ​ច្បា​​ប់​យ៉ា​ង​តឹ​ង​រ៉ឹ​ង​ ​ដោ​យ​គ្មា​​ន​កា​រ​លើ​ក​លែ​ង​ ​ចំ​ពោះ​អ្ន​ក​ពា​ក់​ព័​ន្ធ​ ​និ​​ង​បុ​គ្គ​ល​ ​ដែ​ល​ប្រ​ព្រឹ​ត្ត​ប​ទ​​ល្មើ​ស​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​ ​និ​​ង​ឈូ​ស​ឆា​យ​ ​កា​​ប់​ ​រុ​ក​រា​ន​យ​ក​ដី​​ព្រៃ​ឈើ​ខុ​ស​ច្បា​ប់​។

នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងលើវិធានការទាំងនេះ ដែលបាននិងកំពុងអនុវត្តស្របតាម គោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីការពារតំបន់ការពារធម្មជាតិ ចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ ធ្វើការចុះពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅតាមតំបន់ការពារធម្មជាតិ ហើយប្រសិនបើមានការឃាត់ចាប់គ្រឿងចក្រ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស គឺត្រូវរកអ្នកនៅពីក្រោយខ្នងនៃការជួល ឬប្រព្រឹត្តល្មើសធនធានធម្មជាតិ ឱ្យឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់។ ដូចគ្នាដែរ មន្រ្តីក្រសួងបរិស្ថាន ត្រូវពិនិត្យលើការគ្រប់គ្រងសម្ភារដកហូត ដូចជាឈើ ដែលជនល្មើសបានកាប់ និងឈូសឆាយ ត្រូវរៀបចំនិតិវិធីរក្សាទុក បម្រើប្រយោជន៍សហគមន៍និងសង្គមជាតិ។


«ការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ មន្រ្តីក្រសួងបរិស្ថាន មានតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ មិនត្រូវប៉ះពាល់ដល់បទល្មើសធនធានធម្មជាតិ ដែលផ្ទុយនឹងច្បាប់នោះឡើយ» ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែម៕ ប្រភព AKP 







Previous Post Next Post