ខេត្តបបន្ទាយមានជ័យ : កាលពីថ្មីៗនាខែមីនា ឆ្នាំ ២០២៦ នេះ លោកស្រី ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពអបអរសាទរ ទិវាជាតិសុខភាព មាតាទារកនិងកុមារ ក្រោមប្រធានបទរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាពប្រសិទ្ធភាព ននៃការថែទាំផ្ទៃពោះមុនសម្រាល។
ពិធីនេះមានការផ្តល់ជូននូវកញ្ចប់ជា អំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីមានផ្ទៃពោះនិងកុមារតូចៗចំនួន១០៩នាក់ ក្នុងជំរំជនភៀសសឹក នៅវត្តកណ្ដោលឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
លោកស្រី ម៉េង គឹមហួយ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមបាន អានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខុមាលភាពស្ត្រីនិងកុមារ ថា ការថែទាំសុខភាព សុវត្ថិភាពផ្នែកសុខភាពនិងប្រព័ន្ធភាពធន់ផ្នែកសុខភាពពិតជាមានសារៈសំខាន់ ។
លោកស្រី ជ័យ ណារី អ៊ុំរាត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់ស្ត្រីក្នុងវ័យបន្តពូជស្ត្រីមានផ្ទៃពោះនិងកុមារសុំអនុវត្តរួមមានស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពឲ្យបានតាមការកំណត់របស់គ្រូពេទ្យដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺផ្សេងៗ ។
គួរបញ្ជាក់ថា អំណោយម្នាក់ៗ ទទួលបានម្សៅសាប៊ូLix១កញ្ចប់ សាប៊ូកក់សក់១ដប សាប៊ូដុសខ្លួន២ដុំ ថ្នាំដុសធ្មេញ ១បំពង់ ច្រាស់ដុសធ្មេញ១ដេីម ក្រដាសជូត ២ដុំ កន្សែងពោះគោតូច ១ ទឹកដោះគោខាប់ ២កំប៉ុង ទឹកដោះគោស្រស់ ១ដប នំផ្អែម១ថង់ពិល១ សារុង១និងថវិកាមួយចំនួន ៕




