រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦) បានកើតឡើងចំនួន ៦លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ៤នាក់), រងរបួសសរុប ៤នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ២នាក់ (ស្រី០នាក់) រងរបួសស្រាល២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៧នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៥លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) ,ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) ៕

