ក្នុងរ​យៈ​ពេ​ល​ ​១​៥​ថ្ងៃ​ ​អា​​ជ្ញា​ធ​រ​​រា​​ជ​ធា​នី​​ភ្នំ​​ពេ​ញ​ ​បង្ក្រា​ប​​ទី​តាំ​ង​ស​ង្ស័​យ​ប​​ង្ក​ប់​ប​ទ​ល្មើ​ស​ ​O​n​l​​i​n​e​ ​S​c​​a​m​s​ ​ជា​​ង​ ​២​ ​៧​០​០​ ​ទី​តាំ​​ង​ ​រ​ក​ឃើ​ញ​ជ​ន​​ប​រ​ទេ​ស​ជា​ង​ ​​២​០​ ​០​០​០​នា​ក់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្នុងរ​យៈ​ពេ​ល​ ​១​៥​ថ្ងៃ​ ​អា​​ជ្ញា​ធ​រ​​រា​​ជ​ធា​នី​​ភ្នំ​​ពេ​ញ​ ​បង្ក្រា​ប​​ទី​តាំ​ង​ស​ង្ស័​យ​ប​​ង្ក​ប់​ប​ទ​ល្មើ​ស​ ​O​n​l​​i​n​e​ ​S​c​​a​m​s​ ​ជា​​ង​ ​២​ ​៧​០​០​ ​ទី​តាំ​​ង​ ​រ​ក​ឃើ​ញ​ជ​ន​​ប​រ​ទេ​ស​ជា​ង​ ​​២​០​ ​០​០​០​នា​ក់​

 


ក្នុ​ង​រ​​យៈ​ពេ​ល​១​៥​ថ្ងៃ​ ​គិ​​ត​ចា​ប់​ពី​ថ្ងៃ​ទី​០​៣​​ ​ដ​ល់​ថ្ងៃ​ទី​១​៨​ ​ខែ​កុ​​ម្ភៈ​ ​ឆ្នាំ​២​០​២​​៦​ ​គ​ណៈ​ប​ញ្ជា​កា​រ​​ឯ​ក​ភា​ព​រ​ដ្ឋ​បា​ល​​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​​ ​បា​ន​ធ្វើ​កា​​រ​ចុះ​ត្រួ​ត​ពិ​និ​ត្យ​​ទី​តាំ​ង​ស​ង្ស័​យ​លួ​ច​លា​ក់​ប្រ​ព្រឹ​​ត្ត​ប​ទ​ល្មើ​ស​ឆ​បោ​ក​តា​​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​​ទ្យា​ ​(​O​N​L​I​N​​E​ ​S​C​A​M​S​)​ ​​ចំ​នួ​ន​ ​២​ ​៧​០​៩​ ​ទី​​តាំ​ង​ ​រ​ក​ឃើ​​ញ​ជ​ន​ប​រ​ទេ​ស​ស្នា​ក់​​នៅ​ចំ​នួ​ន​ ​២​១​​ ​១​០​៤​ ​នា​ក់​ ​ក្នុ​ង​​នោះ​មា​ន​ស្ត្រី​ចំ​នួ​ន​​ ​៦​ ​៦​៨​៣​នា​ក់​។​

​ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។


នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ONLINE SCAMS ចំនួន ៤០ករណី ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមាន៖ វៀតណាម ចិន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី។


ក្នុងចំណោមករណីបង្ក្រាបខាងលើ សមត្ថកិច្ច ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន២២នាក់ សិង្ហបុរី០១នាក់ និងខ្មែរ០១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។


សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ ទន្ទឹមនេះ វិធានការដែលបាន និងកំពុងអនុវត្តន៍ទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕ ប្រភព៖ គ.ប.ឆ.ប.










Previous Post Next Post