សម្តេចធិ​ប​តី​ ​ប្រា​ប់​សា​រ​​ព័​ត៌​មា​ន​ ​F​o​x​n​​e​w​s​ ​ថា​​ ​ថៃ​បា​ន​បំ​ពា​ន​​កា​ន់​កា​ប់​ ​ទឹ​ក​ដី​ក​ម្ពុជា ​លើស​​ពី​ផែ​ន​ទី​ឯ​ក​​តោ​ភា​គី​រ​ប​ស់​​ខ្លួន​ ដែ​ល​រា​​រាំ​ង​ជ​នស៊ី​​វិ​លជា​​ច្រើ​ននាក់ ​មិ​ន​អា​ច​ទៅ​ផ្ទះ​វិ​ញ​​បា​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចធិ​ប​តី​ ​ប្រា​ប់​សា​រ​​ព័​ត៌​មា​ន​ ​F​o​x​n​​e​w​s​ ​ថា​​ ​ថៃ​បា​ន​បំ​ពា​ន​​កា​ន់​កា​ប់​ ​ទឹ​ក​ដី​ក​ម្ពុជា ​លើស​​ពី​ផែ​ន​ទី​ឯ​ក​​តោ​ភា​គី​រ​ប​ស់​​ខ្លួន​ ដែ​ល​រា​​រាំ​ង​ជ​នស៊ី​​វិ​លជា​​ច្រើ​ននាក់ ​មិ​ន​អា​ច​ទៅ​ផ្ទះ​វិ​ញ​​បា​ន​

 


A​K​​P​ ភ្​នំ​ពេ​ញ​ ​ថ្ងៃ​ទី​​២​០​ ​ខែ​កុ​ម្ភៈ​ ឆ្​​នាំ២​០២​៦​--​


​“​ក​ង​ក​ម្លាំ​ង​ថៃ​បា​ន​​ឈ្លា​ន​ពា​ន​ចូ​ល​ ​​និ​ង​កាន់​កា​ប់​ទឹ​ក​​ដី​ក្នុ​ង​ដែ​ន​អ​ធិ​ប​តេ​យ្យ​​ក​ម្ពុ​ជា​ ​ហួ​ស​ពី​ខ្សែ​ប​ន្ទា​ត់​នៃ​​ជ​ម្លោះ​ ​និ​ង​ផែ​​ន​ទី​ឯ​ក​តោ​ភា​គី​រ​​ប​ស់​ខ្លួ​ន​ទៅ​ទៀ​ត​​ ​ដោ​យ​កា​រ​​បិ​ទ​ផ្លូ​វ​ចូ​ល​ភូ​​មិ​តា​ម​រ​យៈ​កា​រ​រា​​យ​លួ​ស​ប​ន្លា​ ​និ​ង​ទូ​កុ​​ង​តឺ​ន័​រ​ ​ដែ​ល​ធ្វើ​ឲ្យ​​ប្រ​ជា​ព​ល​រ​ដ្ឋ​ក​ម្ពុ​ជា​ ​​ប្រ​មា​ណ​ ​៨​ម៉ឺ​ន​នា​ក់​​មិ​ន​អា​ច​ត្រ​ឡ​ប់​ទៅ​ផ្ទះ​ ​និ​ង​​ភូ​មិ​ឋា​ន​រ​ប​ស់​ពួ​ក​គា​ត់​វិ​​ញបា​ន​​”​។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។


សម្តេចធិបតី បានបន្ថែមផងដែរថា៖ «យើង​ជំរុញ​ឱ្យ​ប្រទេស​ថៃ​អនុញ្ញាត​ឱ្យ​ប្រជាជន​របស់​យើង​ត្រឡប់​ទៅ​វិញ ហើយ​ក៏​ចាប់​ផ្តើម​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​កម្ពុជា​តាម​រយៈ​យន្តការ​រួម​ដែល​យើង​ទាំង​ពីរ​យល់​ព្រមជាមួយគ្នា»។


សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២០ថ្ងៃ (៧-២៧ ធ្នូ ២០២៥)។


ជាមួយគ្នានេះ ថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។


កងកម្លាំងឈ្លានពានថៃក៏បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕



Previous Post Next Post