ពោធិ៍សាត់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទិដ្ឋភាពនៃការខូចខាតទាំងស្រុងស្ពានជ័យជម្នះ (ស្ពានមេទឹក) ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែល ត្រូវបានទាហានឈ្លានពានថៃ ទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 កំទេចចោល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រួមជាមួយអង្គភាពព័ត៌មាន ចំនួន ១១ផ្សេងទៀត ដែលដឹកនាំដោយក្រសួងព័ត៌មាន បានចុះមកផ្តិតយកទិដ្ឋភាពដោយផ្ទាល់នៅទីនោះជាថ្មី ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីទង្វើឈ្លានពាន ការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំងរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ AKP







