ប្រមុខរដ្ឋាភិ​បា​ល​​​ ក​​ម្ពុ​ជា​ ​-​វៀ​ត​ណា​​ម​-​ ​ឡា​វ​ ​ស​ង្ក​ត់​ធ្ង​​ន់​លើ សា​រៈ​​សំ​ខា​ន់​នៃ​ទំ​នា​ក់​ទំ​ន​ង​ ​​និ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ​រ​វា​ង​ប្រ​ទេ​ស​​ទាំ​ង​បី​ ​ស​ម្រា​​ប់​កា​រ​អ​ភិ​វ​​ឌ្ឍ​ ​និ​ង​កា​រ​រ​ក្សា​​ស​ន្តិ​ភា​ព​ ​ស្ថិ​រ​ភា​ព​ក្នុ​ង​តំ​ប​ន់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រមុខរដ្ឋាភិ​បា​ល​​​ ក​​ម្ពុ​ជា​ ​-​វៀ​ត​ណា​​ម​-​ ​ឡា​វ​ ​ស​ង្ក​ត់​ធ្ង​​ន់​លើ សា​រៈ​​សំ​ខា​ន់​នៃ​ទំ​នា​ក់​ទំ​ន​ង​ ​​និ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ​រ​វា​ង​ប្រ​ទេ​ស​​ទាំ​ង​បី​ ​ស​ម្រា​​ប់​កា​រ​អ​ភិ​វ​​ឌ្ឍ​ ​និ​ង​កា​រ​រ​ក្សា​​ស​ន្តិ​ភា​ព​ ​ស្ថិ​រ​ភា​ព​ក្នុ​ង​តំ​ប​ន់​

 ​


នា​រ​សៀ​ល​ថ្ងៃ​ទី​០​៦​​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៦​​,​ ​ស​ម្តេ​ច​ម​ហា​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​បា​ន​អ​ញ្ជើ​ញ​ដឹ​ក​នាំ​​កិ​ច្ច​ប្រ​ជុំ​នា​យ​ក​រ​​ដ្ឋ​មន្ត្រី​បី​ប្រ​ទេ​ស​ ​(​​ក​ម្ពុ​ជា​-​ឡា​វ​-​​វៀ​ត​ណា​ម​)​ ​ដោ​យ​មា​ន​កា​រ​ចូ​​ល​រួ​ម​ពី​ ​ឯ​ក​​ឧ​ត្ត​ម​ ​ផា​ម​​​ ​​មិ​ញ​ជិ​ញ​​​ ​​​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​​​ ​នៃ​​​សា​​ធា​រ​ណ​រ​ដ្ឋ​​​ស​ង្គ​​ម​​​និ​យ​ម​​​វៀ​ត​ណា​ម​​​​ ​និ​ង​​​ឯ​ក​ឧ​ត្ត​ម​​​​ ​ស​ន​សៃ​​​ ​ស៊ី​ផា​ន់​ដ​ន​​​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​​​ ​នៃ​​​សា​ធា​រ​ណ​រ​ដ្ឋ​​​​ប្រ​ជា​ធិ​ប​តេ​យ្យ​​​ប្រ​​ជា​មា​និ​ត​​​ឡា​វ​​​ ​​នៅ​វិ​មា​ន​​​សា​ម​​គ្គី​​​ភា​ព​​​ ​ក្នុ​ង​ឱ​កា​ស​ដែ​ល​​​ឯ​ក​​ឧ​ត្ត​ម​​​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​​​វៀ​ត​ណា​ម​​​ ​និ​ង​​​​ឯ​ក​ឧ​ត្ត​ម​​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​​​ឡា​វ​​​ ​បា​ន​ចូ​ល​រួ​​ម​កិ​ច្ច​ប្រ​ជុំ​រ​វា​ង​​​​ថ្នា​ក់​ដឹ​ក​នាំ​គ​ណ​​ប​ក្ស​​​ប្រ​ជា​ជ​ន​​​ក​​ម្ពុ​ជា​​​,​​​ ​ថ្នា​ក់​​​ដឹ​​ក​នាំ​​​គ​ណ​ប​ក្ស​​​​កុ​ម្មុ​យ​នី​ស្ត​វៀ​ត​​ណា​ម​​​ ​និ​ង​​​ថ្នា​​ក់​​​ដឹ​ក​នាំ​​​គ​ណ​ប​​ក្ស​​​ប្រ​ជា​ជ​ន​​​​ប​​ដិវ​​ត្ត​ន៍​​​ឡា​វ​​​ ​​នៅ​រា​ជ​ធា​នីភ្នំ​ពេ​ញ​​​ ​​ព្រះ​រា​ជា​ណា​ច​ក្រ​​​​ក​ម្ពុ​ជា​​​ ​ពី​ថ្ងៃ​​​​ទី​៦​​​ដ​ល់​ថ្ងៃ​ទី​៧​​​​ ​​​ខែ​កុ​ម្ភៈ​​​ ​​ឆ្នាំ​​​២​០​២​៦​។​

ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។


ប្រមុខរដ្ឋាភិបាល​ទាំងបី​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រមុខ​រដ្ឋាភិបាល​ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។ កិច្ចប្រជុំ​ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។ ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​ទាំងបី​ ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍”ប្រទេសបី-គោលដៅមួយ”៕ AKP



Previous Post Next Post