ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ មាននាវាទេសចរណ៍ឈ្មោះ SIRENA សញ្ជាតិ MARSHALL ISLAND បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្តិភាព ដែលមានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ មកទស្សនានៅប្រទេសកម្ពុជារយ:មួយថ្ងៃ។
នាវានេះមាននាវិកសរុប៣៩៣នាក់ មានបួនសញ្ជាតិ និងភ្ញៀវទេសចរណ៍ចំនួន ៦៣៣នាក់(ភ្ញៀវស្រីមាន៣៣៣នាក់) មានសាមសិបប្រាំសញ្ជាតិ ដែលភាគច្រើនមានមកពីសហរដ្ឋអាមេរិក មានចំនួន២៦៩នាក់។
នាវានេះនឹងត្រូវចាកចេញទៅវិញនៅវេលាម៉ោង ១៧និង០០នាទី នៅល្ងាចថ្ងៃដដែល។
នេះជានាវាទេសចរណ៍មួយទៀតដែលព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍ បន្ទាប់ពីនាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសបាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា។ នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន ៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម៕ ដោយ គី បញ្ញារា


.jpg)
.jpg)

.jpg)
