សម្ដេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​រំ​ភើ​ប​រ​​ហូ​ត​ដ​ល់​ស្រ​ក់​ទឹ​ក​ភ្នែ​​ក​ ​នៅ​ពេ​ល​ឃើ​ញ​​ ​ប្រ​ជា​ជ​ន​យើ​​ង​ ផ្តល់​ត​​ម្លៃ​និ​ង​​គោ​រ​ព​ដឹ​​ង​គុណ ​ចំ​ពោះ​វី​រៈ​យុ​ទ្ធ​ជ​ន​​យើ​ង​ទាំ​​ង​១​៨​នា​ក់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​រំ​ភើ​ប​រ​​ហូ​ត​ដ​ល់​ស្រ​ក់​ទឹ​ក​ភ្នែ​​ក​ ​នៅ​ពេ​ល​ឃើ​ញ​​ ​ប្រ​ជា​ជ​ន​យើ​​ង​ ផ្តល់​ត​​ម្លៃ​និ​ង​​គោ​រ​ព​ដឹ​​ង​គុណ ​ចំ​ពោះ​វី​រៈ​យុ​ទ្ធ​ជ​ន​​យើ​ង​ទាំ​​ង​១​៨​នា​ក់​


 ​យោ​ង​​តា​ម​ប្រ​ភព​ព័ត៌​​មា​នពី​ A​KP បា​ន​​ឲ្យ​ដឹ​ងថា ៖​ ​​នៅ​វិ​មា​ន​៧​ម​​ក​រា​ ​នា​ព្រឹ​ក​ថ្ងៃ​ព្រ​​ហ​ស្ប​តិ៍​ ​ទី​១​ ​ខែ​​ម​ក​រា​ ​ឆ្នាំ​ ​២​០​២​៦​ ​​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​​និ​ង​ជា​ប្រ​ធា​ន​គ​ណ​ប​ក្ស​ប្រ​​ជា​ជ​ន​ក​ម្ពុ​ជា​ ​បា​ន​អ​នុ​ញ្ញា​ត​ឱ្យ​ប​ង​​ប្អូ​ន​វី​រៈ​ក​ង​ទ័​ព​ទាំ​ង​១​៨​រូ​​ប​ ​និ​ង​ក្រុ​ម​គ្រួ​សា​រ​ ​ចូ​ល​ជួ​​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​សួ​រ​សុ​ខ​ទុ​ក្ខ​។​


ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។


សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។


សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨ រូប រួមទាំងវីរៈកងទ័ពទាំងអស់របស់យើងនៅតាមព្រំដែន ដែលនេះជាការយកចិត្តដាក់ពីថ្នាក់ដឹកនាំរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់។


ជាមួយនេះ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើបបន្ថែមទៀត ដែលកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ នៅពេលដែលសម្ដេច បានឃើញវីរៈយុទ្ធជនរបស់យើងធ្វើដំណើរមកដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយផ្ទាល់ សម្ដេចមានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនរបស់យើងគ្រប់មជ្ឈដ្ឋាននៅតាមដងផ្លូវ ចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨នាក់ ដែលសម្ដេចបានបញ្ជាក់ថា នេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរៈយុទ្ធជនរបស់យើងទាំងអស់១៨នាក់ ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរៈយុទ្ធជនយើងនៅសមរភូមិមុខផងដែរ ។


សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់វីរៈយុទ្ធជនទាំង១៨រូប រួមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងបានរស់នៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបានរស់នៅក្នុងទឹកដីកំណើតឡើងវិញប្រកបដោយភាពសុខសាន្ត៕



Previous Post Next Post