តំណាងអ​ចិ​ន្ត្រៃ​យ៍​ក​ម្ពុ​ជា​ ​ប្រ​ចាំ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​​​ ​អំ​ពា​វ​នា​វ​ឱ្យ​​ភា​គី​ពាក់​ព័​ន្ធ ​ដោះ​ស្រា​យ​ជ​ម្លោះ​ដោ​យ​​ស​ន្តិ​វិ​ធី​ ​និ​ង​លើ​ក​ទឹ​ក​ចិ​ត្តឱ្យ ប្រើ​ប្រា​ស់​តុ​​លា​កា​រ​យុ​ត្តិ​ធ​ម៌​អ​​ន្ត​រ​ជា​តិ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

តំណាងអ​ចិ​ន្ត្រៃ​យ៍​ក​ម្ពុ​ជា​ ​ប្រ​ចាំ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​​​ ​អំ​ពា​វ​នា​វ​ឱ្យ​​ភា​គី​ពាក់​ព័​ន្ធ ​ដោះ​ស្រា​យ​ជ​ម្លោះ​ដោ​យ​​ស​ន្តិ​វិ​ធី​ ​និ​ង​លើ​ក​ទឹ​ក​ចិ​ត្តឱ្យ ប្រើ​ប្រា​ស់​តុ​​លា​កា​រ​យុ​ត្តិ​ធ​ម៌​អ​​ន្ត​រ​ជា​តិ​

 


នៅ​​ថ្ងៃ​ទី​៣​០​ ​ខែ​ម​ក​​រា​ ​ឆ្នាំ​២​០​២​៦​​ ​ឯ​ក​ឧ​ត្ត​ម​ ​កែ​វ​​ ​ឈា​ ​ឯ​ក​អ​គ្គ​​រា​ជ​ទូ​ត​ ​តំ​ណា​​ង​អ​ចិ​ន្ត្រៃ​យ៍​ក​ម្ពុ​ជា​ ​​ប្រ​ចាំ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​​តិ​ ​(​អ​.​ស​.​ប​.​​)​ ​បា​ន​ចូ​ល​​រួ​ម​កិ​ច្ច​ប្រ​ជុំ​ ​A​​r​r​i​a​ ​F​o​r​m​u​l​​a​ ​រ​ប​ស់​ក្រុ​ម​ប្រឹ​ក្សា​​ស​ន្តិ​សុ​ខ​អ​.​ស​.​ប​.​​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​ ​​«​ការ​ប្រ​កា​ន់​ខ្ជា​ប់​នូ​​វ​កា​រ​គោ​រ​ព​ស​ន្ធិ​​ស​ញ្ញា​នា​នា​ ​ដើ​ម្បី​ថែ​​រ​ក្សា​ស​ន្តិ​ភា​ព​ ​និ​ង​​ស​ន្តិ​សុ​ខ​អ​ន្ត​រ​ជា​តិ​​»​ ​ដែ​ល​រៀ​ប​ចំ​​ដោ​យ​ស្ថា​ន​បេ​ស​ក​ក​ម្ម​អ​ចិ​ន្ត្រៃ​យ៍​​ប៉ា​គី​ស្ថា​ន​ ​នៅ​ទី​​ស្នា​ក់​កា​រ​ក​ណ្តា​ល​អ​.​ស​​.​ប​.​ ​នា​ទី​ក្រុ​ង​​ញូ​វ​យ៉​ក​ ​។​

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម តំណាងអចិន្ត្រៃយ៍ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ដូចខាងក្រោម៖


(១) សន្ធិសញ្ញាផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិប្រកបដោយស្ថិរភាព ព្រមទាំងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។


(២) កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែលមានបំណងគេចវេសមិនអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាដែលមានអានុភាពគតិយុត្តិ ដោយឈរលើមូលហេតុច្បាប់នៅក្នុងប្រទេស ឬបញ្ហាក្នុងស្រុក។ រដ្ឋមួយ មិនត្រូវប្រើច្បាប់ក្នុងប្រទេសរបស់ខ្លួន ដើម្បីជាលេសបញ្ចប់ ឬដកខ្លួនចេញ ជាឯកតោភាគី ពីសន្ធិសញ្ញាដែលនៅជាធរមាននោះឡើយ។


(៣) កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់ ស្របតាមមាត្រា ៩៤(១) នៃធម្មនុញ្ញអ.ស.ប.។AKP 





Previous Post Next Post