កម្ពុជាចាប់បញ្ជូនអ្នកជំនួញចិន មានសញ្ជាតិខ្មែរដែរ អ្នកឧកញ៉ាចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតបញ្ជូនទៅឲ្យប្រទេសចិនវិញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុជាចាប់បញ្ជូនអ្នកជំនួញចិន មានសញ្ជាតិខ្មែរដែរ អ្នកឧកញ៉ាចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតបញ្ជូនទៅឲ្យប្រទេសចិនវិញ

 


រាជធានីភ្នំពេញ ៖ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី (Chen Zhi) ត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ាចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិន (ជាផ្ទះនិងប្រទេសកំណើត) ។
យោងក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៧ ខែមករា ថា លោកចេន ហ្ស៊ីស្ថាបនិកក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) និងបក្ខពួកពីរនាក់ទៀត( ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវបានចាប់ខ្លួន កាលពីទៀបភ្លឺម្សិលម្ងៃ។
អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគ លើគម្រោង ជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចុងក្រោយសកម្មភាពរបស់លោកនិងបក្ខេពួកត្រូវគេរកឃើញនូវបញ្ហា។
លោកមានសញ្ជាតិកម្ពុជាផងដែរ ក្រៅពីសញ្ជាតិបរទេស( ក្រៅពីចិនជាសញ្ជាតិដើម) ។
ព្រះមហាក្សត្រ កាលពិខែធ្នូ ឆ្នាំ២០២៥ បានឡាយព្រហស្ថលេខាដកសញ្ជាតិកម្ពុជាពីលោកនិងបក្ខពួកវិញហើយ ៕


Previous Post Next Post