បច្ចុប្បន្នភាព អំ​ពី​​ស្ថា​ន​កា​រ​ណ៍ នៅ​តា​​ម​ប​ន្ទា​ត់​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​​ ​ពា​ក់​ព័​​ន្ធ​ក​រ​ណី​យោ​ធា​ថៃ​ ​បន្ត​​កា​រ​បា​ញ់​ប្រ​ហា​រ​ ​ដើ​ម្បី​ឈ្លា​ន​ពា​ន ម​​ក​លើ​ដែ​ន​អ​ធិ​​បតេ​យ្យ​ក​ម្ពុ​ជា ​នៅ​ក្នុ​ង​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​និ​ង​​យោ​ធ​ភូ​មិ​ភា​គ​ទី​៥​ ​​គិ​ត​ម​ក​ដ​ល់​ថ្ងៃ​ទី​២​៥​​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​ដែ​ល​​ជា​ថ្ងៃ​ទី​១​៩​ ​ហើ​យ​បច្ចុប្បន្នភាព អំ​ពី​​ស្ថា​ន​កា​រ​ណ៍ នៅ​តា​​ម​ប​ន្ទា​ត់​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​​ ​ពា​ក់​ព័​​ន្ធ​ក​រ​ណី​យោ​ធា​ថៃ​ ​បន្ត​​កា​រ​បា​ញ់​ប្រ​ហា​រ​ ​ដើ​ម្បី​ឈ្លា​ន​ពា​ន ម​​ក​លើ​ដែ​ន​អ​ធិ​​បតេ​យ្យ​ក​ម្ពុ​ជា ​នៅ​ក្នុ​ង​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​និ​ង​​យោ​ធ​ភូ​មិ​ភា​គ​ទី​៥​ ​​គិ​ត​ម​ក​ដ​ល់​ថ្ងៃ​ទី​២​៥​​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​ដែ​ល​​ជា​ថ្ងៃ​ទី​១​៩​ ​ហើ​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

បច្ចុប្បន្នភាព អំ​ពី​​ស្ថា​ន​កា​រ​ណ៍ នៅ​តា​​ម​ប​ន្ទា​ត់​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​​ ​ពា​ក់​ព័​​ន្ធ​ក​រ​ណី​យោ​ធា​ថៃ​ ​បន្ត​​កា​រ​បា​ញ់​ប្រ​ហា​រ​ ​ដើ​ម្បី​ឈ្លា​ន​ពា​ន ម​​ក​លើ​ដែ​ន​អ​ធិ​​បតេ​យ្យ​ក​ម្ពុ​ជា ​នៅ​ក្នុ​ង​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​និ​ង​​យោ​ធ​ភូ​មិ​ភា​គ​ទី​៥​ ​​គិ​ត​ម​ក​ដ​ល់​ថ្ងៃ​ទី​២​៥​​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​ដែ​ល​​ជា​ថ្ងៃ​ទី​១​៩​ ​ហើ​យ​បច្ចុប្បន្នភាព អំ​ពី​​ស្ថា​ន​កា​រ​ណ៍ នៅ​តា​​ម​ប​ន្ទា​ត់​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​​ ​ពា​ក់​ព័​​ន្ធ​ក​រ​ណី​យោ​ធា​ថៃ​ ​បន្ត​​កា​រ​បា​ញ់​ប្រ​ហា​រ​ ​ដើ​ម្បី​ឈ្លា​ន​ពា​ន ម​​ក​លើ​ដែ​ន​អ​ធិ​​បតេ​យ្យ​ក​ម្ពុ​ជា ​នៅ​ក្នុ​ង​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​ ​និ​ង​​យោ​ធ​ភូ​មិ​ភា​គ​ទី​៥​ ​​គិ​ត​ម​ក​ដ​ល់​ថ្ងៃ​ទី​២​៥​​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​ដែ​ល​​ជា​ថ្ងៃ​ទី​១​៩​ ​ហើ​យ​

 


​១​​. ​​ស្ថា​ន​កា​រ​ណ៍​ជួ​រ​មុ​ខ​នៅ​​ស​ម​រ​ភូ​មិ​ទិ​ស​យោ​ធ​ភូ​មិ​ភា​​គ​ទី​៤​ ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ខេ​ត្ត​​ព្រះ​វិ​ហា​រ​ ​និ​ង​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ ​ភា​គី​ថៃ​នៅ​តែ​ប​​ន្ត​បា​ញ់​ប្រ​ហា​រ​ ​ដើ​ម្បី​ឈ្លា​ន​ពា​ន​ម​ក​លើ​ដែ​ន​អ​ធិ​ប​​តេ​យ្យ​រ​ប​ស់​ក​ម្ពុ​ជា​ ៖​​ ​គិ​ត​ចា​ប់​ពី​ម៉ោ​ង​​ ​១​៧​:​១​៥​នា​ទី​​ល្ងា​ច​ ​ថ្ងៃ​ទី​២​៤​ ​ខែ​​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​រ​ហូ​ត​​ដ​ល់​ម៉ោ​ង​ ​១​២​:​០​០​​នា​ទី​ ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២៥ 


ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។

- ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។


ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

- ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

- ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 


២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥


ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

- ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។

- ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។ 

- ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។

- ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។


ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

- នៅវេលាម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួន ទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។

- ម៉ោង ៦:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួនប្រមាណ ៦០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់ និងបានផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្រគោកព្រិច និងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

- ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១១:០០នាទី  យោធាថៃបានបាញ់ផ្លោងសរុប ២៨គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

- ម៉ោង ១០:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ១១:៤០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ 


ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។



Previous Post Next Post