ខេត្តកំពង់ធំ ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅដីចំការរបស់ ឧកញ៉ា នឹម វណ្ណ:ភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។
លោកជំទាវអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងនៅសមរភូមិជួរមុខ ដែលបាន ខិតខំប្រយុទ្ធជាមួយចោរសៀមឈ្លានពាន។
លោកជំទាវបានជុំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់។
លោកជំទាវបានបន្ថែមថា ទីនេះក៍មានសាលារៀនសំរាប់ប្អូនៗតូចៗបានសិក្សារៀនសូត្រ ឲ្យពួកគាត់បានរៀនសូត្រ ដែលផ្តល់ឳកាសឲ្យល្អសំរាប់ការរស់នៅសិក្សា ការជួបជុំ នឹងបានមើលថែពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ និអាជ្អាធរមូលដ្ឋាន។
លោកជំទាវបានថ្លែងអំណរគុណដល់ប្រធានគ្រប់គ្រង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថាគ្រួសារដែលទទួលបានការឧបត្ថមមានចំនួន១០៤គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ក្រមា១ សារុង១ និងថវិកា៤០០០០រៀល។ ចំពោះអារហារហូចុក១ថ្ងៃ ៣ពេល គឺជាការឧបត្ថម្ភរបស់ ឧកញ៉ា នឹម វណ្ណ: ៕ដោយ កែវ ចាន់់ឌួង









