ពលរដ្ឋខ្មែ​រ​ ​ជ​នជា​​តិ​ស្វី​ស​ និ​ង​អ៊ី​តា​លី​ ​ប្រ​មូ​ល​ផ្តុំគ្នា​នៅ​មុ​ខ​អ​ង្គ​កា​រ​ ​​អ​.​ស​.​ប​.​​​ ​ក្នុ​​ង​ទី​ក្រុ​ង​ហ្សឺ​ណែ​វ​ ​ដើ​​ម្បី​ថ្កោ​ល​ទោ​ស ​កា​រ​ឈ្លា​ន​ពា​ន​ដោ​​យ​អា​វុ​ធ ​រ​ប​ស់​ថៃ​ ​ និ​ង​ដើ​ម្បី​​ឈ​រ​ជា​មួ​យ​ស​ន្តិ​​ភា​ព
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ពលរដ្ឋខ្មែ​រ​ ​ជ​នជា​​តិ​ស្វី​ស​ និ​ង​អ៊ី​តា​លី​ ​ប្រ​មូ​ល​ផ្តុំគ្នា​នៅ​មុ​ខ​អ​ង្គ​កា​រ​ ​​អ​.​ស​.​ប​.​​​ ​ក្នុ​​ង​ទី​ក្រុ​ង​ហ្សឺ​ណែ​វ​ ​ដើ​​ម្បី​ថ្កោ​ល​ទោ​ស ​កា​រ​ឈ្លា​ន​ពា​ន​ដោ​​យ​អា​វុ​ធ ​រ​ប​ស់​ថៃ​ ​ និ​ង​ដើ​ម្បី​​ឈ​រ​ជា​មួ​យ​ស​ន្តិ​​ភា​ព

 


តាមប្រ​ភ​ព​ពី​(​AK​P​)​​ ​បា​ន​ឲ្យ​ដឹ​ង​ថា​ ​​ ​ឯ​ក​ឧ​ត្ត​ម​ឯ​ក​​អគ្គ​រា​ជ​ទូ​​ត​ អ៊ិ​ន​​ ​តា​រា​៖​ ​«​នៅ​​រ​សៀ​ល​ថ្ងៃ​ទី​១​៦​ ​​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​​ទោះ​បី​មា​ន​កា​រ​ជូ​ន​ដំ​ណឹ​ង​​ក្នុ​ង​រ​យៈ​ពេ​ល​ខ្លី​ ​ប​ង​​ប្អូ​ន​ព​ល​រ​ដ្ឋ​ខែ្ម​ ​និ​​ង​មិ​ត្ត​ភ​ក្តិ​ ​ប្រ​មា​​ណ​ជា​ង​ ​៨​០​នា​​ក់​ ​ម​ក​ជា​ប​ន្ត​ប​ន្ទា​​ប់​ពី​ទូ​ទាំ​ង​ប្រ​ទេ​ស​​ស្វី​ស​ ​រួ​ម​ជា​មួ​យ​ ​សិ​​ស្ស​ជ​ន​ជា​តិ​ស្វី​ស​ ​និ​ង​អុ​ី​​តា​លី​ ​ប្រ​មា​ណ​ជា​ង​ ​៣​០​​នា​ក់​ ​បា​ន​ប្រ​មូ​ល​ផ្តុំ​គ្នា​នៅ​មុ​​ខ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​​ជា​តិ​ក្នុ​ង​ទី​ក្រុ​ង​ហ្សឺ​ណែ​វ​ ​នៅ​​ទី​លា​ន​កៅ​អី​បា​ក់​ជើ​ង​ ​ដើ​ម្បី​ថ្កោ​ល​​ទោ​ស​កា​រ​ឈ្លា​ន​ពា​ន​ដោ​​យ​អា​វុ​ធ​រ​ប​ស់​ថៃ​ ​និ​​ង​ដើ​ម្បី​ឈ​រ​ជា​​មួ​យ​ស​ន្តិ​ភា​ព​។​​​​

ពីទីតាំងនិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ស្មារតីមនុស្សជាតិនេះ បងប្អូនពលរដ្ឋខែ្មរបានបដិសេធការប្រើកម្លាំងយោធារបស់ថៃ អំពាវនាវឲ្យមានការគោរពពេញលេញចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ហើយបានបញ្ជាក់ឡើងវិញថា វិវាទទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ពួកគេបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងឃោរឃៅ និងមិនរើសអើងលើជនស៊ីវិល ទីតាំងស៊ីវិល និងបេតិកភណ្ឌវប្បធម៌ រួមទាំង ប្រាសាទព្រះវិហារ ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើប្រទេសថៃ ឲ្យបញ្ឈប់សកម្មភាពឈ្លានពាន និងត្រឡប់ទៅរកការទូតដោយសុចរិតភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត អុិន តារា បានសំដែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន ដែលបានមកចូលរួម ដោយបានលើកឡើងថា វត្តមានរបស់បងប្អូនមានសម្លេងរំញ័រឆ្លងកាត់ឆ្ងាយលើសពីទីលាននេះទៅទៀត។ ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍ថា នេះគឺជា«ការក្រោកឈដើម្បីសន្តិភាព ដើម្បីយុត្តិធម៌ និងដើម្បីអធិបតេយ្យភាពរបស់កម្ពុជា—សម្លេងរួមរបស់បងប្អូន អត់ធ្មត់តែម៉ឺងម៉ាត់ ក្រោកឈរប្រឆាំងនឹងការឈ្លានពាន និងមានមូលដ្ឋានយ៉ាងមាំមួនលើច្បាប់ និងសេចក្តីថ្លៃថ្នូរ»។កែវ ចាន់ឌួង







Previous Post Next Post