រដ្ឋបា​ល​​​​​​​​រា​ជ​ធា​នី​​​ភ្នំ​ពេ​​ញ ​ហា​​ម​មិ​ន​ឱ្យ​ប្រើ​ប្រា​​ស់​ដ្រូ​ន​គ្រ​​ប់​ប្រ​ភេ​ទ ​ក្នុ​ង​ភូ​មិ​សា​​ស្ត្ររា​ជ​​ធា​នី​ភ្នំពេ​ញ​ ​ជ​​ន​​​ដែ​ល​​​បំ​ពា​ន ត្រូ​វ​​​​ទ​ទួ​ល​ខុ​ស​ត្រូ​វ​​​​ទាំ​ង​ស្រុ​ង​ ​​នៅ​​​ចំ​ពោះ​​​​​មុ​ខ​​​ច្បា​ប់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋបា​ល​​​​​​​​រា​ជ​ធា​នី​​​ភ្នំ​ពេ​​ញ ​ហា​​ម​មិ​ន​ឱ្យ​ប្រើ​ប្រា​​ស់​ដ្រូ​ន​គ្រ​​ប់​ប្រ​ភេ​ទ ​ក្នុ​ង​ភូ​មិ​សា​​ស្ត្ររា​ជ​​ធា​នី​ភ្នំពេ​ញ​ ​ជ​​ន​​​ដែ​ល​​​បំ​ពា​ន ត្រូ​វ​​​​ទ​ទួ​ល​ខុ​ស​ត្រូ​វ​​​​ទាំ​ង​ស្រុ​ង​ ​​នៅ​​​ចំ​ពោះ​​​​​មុ​ខ​​​ច្បា​ប់​



(ភ្នំពេញ)៖ រដ្ឋបាល​​​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យ​ដឹង​ថា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​ដល់​បងប្អូនប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​កាលៈទេសៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែ​ត្រូវ​បាន​ឈ្លានពាន​ដោយ​ខ្មាំងសត្រូវ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖

ទី១៖ ហាម​ដាច់ខាត​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​

ទី២៖ ជន​ណា​ដែល​បំពាន ឬ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​នៅ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​

ទី៣៖ ករណី​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​មានការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) សូម​រាយការណ៍​ជា​បន្ទាន់​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​សូម​ទំនាក់ទំនង​មក​កាន់​លេខ Hotline ១២៩៩ ដើម្បី​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា​

ទី៤៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ តាមដាន​ចាត់ចែង និង​គ្រប់គ្រង​សភាពការណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ក្នុង​ករណី​ពិនិត្យ​ឃើញ​មាន​ជន​ណា​បំពាន​នូវ សេចក្តីណែនាំ​នេះ ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់​។

ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕





Previous Post Next Post