សាងស​ង់​​អ​គា​រ​ស​ង្គ្រោះ​ប​ន្ទា​ន់​ ​វះ​កា​ត់​តូ​ច​ នៅ​ម​​ន្ទី​រ​ពេ​ទ្យ​ប​​ង្អែ​ក​អូ​រ​ជ្រៅ ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សាងស​ង់​​អ​គា​រ​ស​ង្គ្រោះ​ប​ន្ទា​ន់​ ​វះ​កា​ត់​តូ​ច​ នៅ​ម​​ន្ទី​រ​ពេ​ទ្យ​ប​​ង្អែ​ក​អូ​រ​ជ្រៅ ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​

 



ខេត្តបន្ទាយមានជ័យ ៖ ក្រ​សួ​​ង​សុ​ខា​ភិ​បា​ល​ ​តា​ម​រ​យ​:​ម​ន្ទី​​រ​ពេ​ទ្យ​មិ​ត្ត​ភា​ព​ក​ម្ពុ​ជា​ ​​ចិ​ន​ ​ព្រះ​កុ​សុ​ម​:​ ​(​ពេ​​​ទ្យលោ​​ក​សង្ឃ) ​​រាជ​ធា​នី​​ភ្នំ​ពេ​ញ​និ​ង​ស​ប្បុ​រ​ស​ជ​ន​​បាន​ផ្ត​​ល់​នូ​វ​ជំ​នួ​យ​​ការ​សា​ង​ស​ង់​អ​​គារ​ស​ង្គ្រោះ​ប​ន្ទា​ន់​និ​ង​វះ​កា​ត់​​តូ​ច​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​កអូ​រ​ជ្រៅ ​ស្រុ​ក​អូ​រ​ជ្រៅ ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​​​គឺ​​​ខ​ណ​:​ព​ល​រ​ដ្ឋ​រ​ស់​នៅ​ស​ហ​​គ​ម​ន៍​នៃ​ស្រុ​ក​នេះ​ ​ ​ ​​និ​ង​រាប់​ទាំ​ង​ព​ល​រ​ដ្ឋ​រ​ស់​នៅ​ភូ​មិ​ជោ​គ​​ជ័​យ​ ​ភូមិ​ព្រៃ​​ចា​ន់​និ​ង​ភូ​មិ​នា​នា​នៃ​​ឃុំ​អូ​របី​ជា​ន់​​ដែ​ល​​​រ​ង​​ផ​ល​ប៉ះ​ពា​ល់​ពី​ជ​ម្លោះ​ព្រំ​ដែ​ន​កម្ពុ​ជា​ ​​ថៃ​ ​ត្រូ​វ​​​កា​រ​បំ​ផុ​ត​នោះ​ ​។​​

​កា​​​ល​​ពីថ្ងៃ​​ទី​៥​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ២​០​២៥​ ​​​ពិ​​​ធី​បញ្ចុះបថមសិលា​ប្រ​ព្រឹ​ត្ត​ទៅ​ក្រោ​ម​អ​ធិ​ប​​តី​ភាព​​ ​លោក​​អ៊ុំ​ ​រា​ត្រី​ ​អ​ភិ​បា​ល​នៃ​គ​ណ​:​អ​ភិ​បា​ល​ខេ​ត្ត​​  ​លោ​ក​​ប្ល៉ែក​​ ​វា​រី​ ​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត​​និង​​លោ​ក​វេជ្ជ​ប​ណ្ឌិ​ត​តា​ន់ ​សុ​គុ​ន​ ​ទី​ប្រឹ​ក្សា​​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​និ​ង​ជា​ប្រ​ធា​ន​ម​ន្ទី​រ​ម​ន្ទី​រ​ពេ​ទ្យ​មិ​ត្តភា​ព​ក​ម្ពុ​ជា​-​ចិ​ន​ ​ព្រះ​កុ​សុ​មៈ​-​ភ្នំ​ពេ​ញ​ ​និង​ចូ​​ល​រួម​ដោ​យ​ម​​ន្ត្រី​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​អ្ន​​ក​ពា​ក់​ព័​ន្ធ​ ​។​



ជាអគារ១ខ្នងផ្ទាល់ដី សង់ពីបេតុងប្រក់ក្បឿងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកអូរជ្រៅ ផ្លូវជាតិលេខ៥ ភូមិយាងថ្មីឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅចម្ងាយជាង២០គមពីព្រំដែន។


លោកគ្រូពេទ្យមុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកអូរជ្រៅអោយដឹងថា: សេវាសុខាភិបាលនៅទីនេះ មានពិនិត្យ ព្យាបាលជម្ងឺទូទៅ  កុមារ. ស្ត្រី សម្ភព ជាដើម ។

ប៉ុន្តែសេវាសង្គ្រោះបន្ទាន់ដោយរបួស សត្វពឹសទិច ខាំ  ការវះកាត់របួសដោយគ្រោះថ្នាក់ចរាចរណ៍  ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌ និងដោយឧបទ្ទហេតុផ្សេងៗទៀតដែលចាំបាច់ ពិសេសនៅតំបន់ព្រំដែននោះ  អ្នកជម្ងឺត្រូវបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីនិងមន្ទីរពេទ្យក្រៅខេត្ត ។ពលរដ្ឋរស់នៅតំបន់ជនបទនិងព្រំដែនកម្ពុជា ថៃ ពិសេសនៅភូមិ ឃុំដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនក្នុងស្រុកអូរជ្រៅចង់បានសេវាសង្គ្រោះបន្ទាន់និងការថែទាំសុខភាពដែលនៅជិត។


លោកវេជ្ជបណ្ឌិតតាន់ សុគុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានប្រសាសន៍ថា: មូលហេតុដែលនាំអោយផ្តល់ជំនួយសាងសង់អាគារសង្គ្រោះបន្ទាន់និងវះកាត់តូចនៅក្នុងមន្ទីរពេទ្យបង្អែកអូរជ្រៅនេះ ដោយសារអាជ្ញាធរនិងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចមន្ទីរពេទ្យនេះស្នើសុំដើម្បីជួយបន្ថែមសេវាដ៏សំខាន់នេះ ក្នុងស្ថានភាពបរិបទនៃជម្លោះព្រំដែនកម្ពុជា ថៃដែលបង្កឡើងដោយភាគីថៃ ។ក្នុងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍ជនបទនិងតំបន់ព្រំដែនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនក្នុងស្រុកនេះ ត្រូវការចាំបាច់ បន្ទាន់និងមិនអាចខ្វះបាននូវសេវាសង្គ្រោះបន្ទាន់និងវះកាត់តូចនេះ ។


លោកបានបន្តថា: ហេតុនេះក្រសួងសុខាភិបាលមានយុទ្ធសាស្ត្រនិងគោលនយោបាយលើកម្ពស់សុខុមាលភាពពលរដ្ឋអោយគ្រប់ច្រកល្ហកនោះក៏បានអោយមន្ទីរលោកនិងសប្បុរសជនត្រូវទៅសាងសង់អគារខាងលើ។កន្លងមក មន្ទីរពេទ្យលោកបានទៅជួយសាងសង់និងជួយសេវាសុខាភិបាលនៅខេត្តកំពង់ឆ្នាំងនិងពោធិសាត់ ។ហើយក៏នឹងទទួលក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកនេះ មកបំប៉នលើជំនាញ ហើយគ្រូពេទ្យពីមន្ទីរពេទ្យលោក នឹងជួយលើប្រតិបត្តិការនាពេលអគារនេះសាងសង់រួចនិងដាក់អោយផ្តល់សេវា ៕






Previous Post Next Post