ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ី
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ី

 



 

 

 

(បន្ទាយមានជ័យ) នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom Penh - MACPP) ចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សូមគូសបញ្ជាក់ផងដែរថា ជនភៀសសឹកទាំងនោះត្រូវបានជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នោះបានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ ចំនួន ០៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប។(AKP)







 

Previous Post Next Post