បំបែកសំណុំរឿងចោរកម្ម (លួចម៉ូតូ) នៅស្រុកតាំងគោក ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ និងចាប់យកវត្ថុតាង
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

បំបែកសំណុំរឿងចោរកម្ម (លួចម៉ូតូ) នៅស្រុកតាំងគោក ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ និងចាប់យកវត្ថុតាង

 



 ​ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាន បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) ដែលបានកើតឡើងកាលពីព្រឹកមិញ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។
​ ករណីចោរកម្មនេះបានកើតឡើងនៅវេលាម៉ោង ០៩ និង ០៥ នាទី ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិច្រនាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ផ្លាកលេខ កំពង់ធំ 1T-6229 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ចាប ឆាន ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅកន្លែងកើតហេតុ។
​ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងនគរបាលជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក និងកម្លាំងនគរបាលខេត្តកំពង់ចាម ឈានទៅកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មុនគេ គឺ៖
​១. ឈ្មោះ រាជ សារី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូនរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ (ឃាត់ខ្លួននៅស្រុកជើងព្រៃ ខេត្តកំពង់ចាម)។
​បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទី១ បាន កម្លាំងជំនាញបានបន្តតាមដាន និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យ ០២ នាក់បន្ថែមទៀត ដែលជាបក្ខពួក និងអ្នកទទួលផល៖
​២. ឈ្មោះ អោម វិច្ឆិកា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាបក្ខពួក)។
​៣. ឈ្មោះ ឡុង សុខលីន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទទួល និងចាត់ចែងបន្ត)។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៣ នាក់ ព្រមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។



Previous Post Next Post