កម្ពុជា​-ឡា​វ​ ​​ប្ដេ​ជ្ញារួ​ម​គ្នា​ ​ដោះ​ស្រាយ​ ​ប​ញ្ហា​ព្រំ​ដែ​ន​ដែ​​ល​នៅ​សេ​ស​ស​ល់​ ​និ​ង​ជំ​រុ​ញ ​កិច្ច​​ស​ហ​ប្រ​តិ​ប​ត្តិ​ការ ​​សេ​ដ្ឋ​កិ​ច្ច​-​ថា​ម​ព​​ល​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុជា​-ឡា​វ​ ​​ប្ដេ​ជ្ញារួ​ម​គ្នា​ ​ដោះ​ស្រាយ​ ​ប​ញ្ហា​ព្រំ​ដែ​ន​ដែ​​ល​នៅ​សេ​ស​ស​ល់​ ​និ​ង​ជំ​រុ​ញ ​កិច្ច​​ស​ហ​ប្រ​តិ​ប​ត្តិ​ការ ​​សេ​ដ្ឋ​កិ​ច្ច​-​ថា​ម​ព​​ល​

 ​​(​វៀ​ង​ច​ន្ទន៍​​,​ ​ឡា​វ​)​៖​ ​នៅ​ក្នុ​ង​កិ​ច្ច​​ប្រ​ជុំ​​គ​ណៈ​ក​ម្ម​កា​រ​ច​ម្រុះ​ ​ស្ដី​ពី​កិ​ច្ច​ស​​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ទ្វេ​ភា​​គី​ ​(​J​C​B​C​)​ ​លើ​​ក​ទី​១​៥​ ​ដែ​ល​​បា​ន​ធ្វើ​ឡើង​ក្នុ​ង​អំ​ឡុ​ង​ដំ​ណើ​រ​​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​វ​កា​រ​រ​​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​ ​ប្រា​ក់​ ​សុ​​ខុ​ន​ ​នៅ​សា​ធា​រ​ណ​រ​ដ្ឋ​​ប្រ​ជា​ធិ​ប​តេ​យ្យ​ប្រ​ជា​មា​និ​ត​ឡា​វ​ ភា​គី​ទាំ​ង​ពី​រ​បា​ន​​ស​​ម្រេ​ច​នូ​វ​ល​ទ្ធ​ផ​ល​​ផ្លែ​ផ្កា​ជា​ច្រើ​ន​ ​ដោ​យ​ផ្តោ​ត​​សំ​ខា​ន់​លើ​កា​រ​ដោះ​ស្រា​​យ​ប​ញ្ហា​ព្រំ​ដែ​ន​ ​កា​រ​​ព​ង្រឹ​ង​វិ​ស័​យ​ថា​ម​ព​ល​ ​និ​​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ន​យោ​បា​យ​។​












ការប្តេជ្ញាចិត្តលើបញ្ហាព្រំដែន ចំណុចស្នូលនៃកិច្ចពិភាក្សាគឺបញ្ហាព្រំដែន ដោយភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនកន្លងមក។ កម្ពុជា និងឡាវ បានបង្ហាញឆន្ទៈនយោបាយដ៏មុតមាំក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់នៃសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។


ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ និងការទូត រដ្ឋមន្ត្រីទាំងពីរបានសាទរចំពោះការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលៗយ៉ាងសកម្ម រួមមានទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅឡាវ (មីនា ២០២៤), ទស្សនកិច្ចរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា (ធ្នូ ២០២៤) និងទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅឡាវ (កុម្ភៈ ២០២៥)។ ភាគីទាំងពីរក៏បានឯកភាពបង្កើតយន្តការថ្មី ដើម្បីបង្កើនកិច្ចពិភាក្សារវាងក្រសួងការបរទេសនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។


ចំណែកឯ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច (B2B) និងបន្តអនុវត្តលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ (JTC) លើកទី២ ដែលបានធ្វើឡើងកាលពីខែមករា ឆ្នាំ២០២៥។ ជាពិសេស ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីឡាវដែលបានផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ដោយភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការថាមពលឱ្យកាន់តែសកម្មថែមទៀត។


ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងនោះ ភាគីឡាវ តាមរយៈឯកឧត្តមរដ្ឋមន្ត្រីការបរទេស ថងសាវណ្ណ ភុមវិហា បានប្រកាសគាំទ្រ និងជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ។


គួរបញ្ជាក់ថា កិច្ចប្រជុំ JCBC លើកទី១៥ បានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុរួម ហើយភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ២០២៧ ដើម្បីរៀបចំកិច្ចប្រជុំ JCBC លើកទី១៦ នៅព្រះរាជាណាចក្រកម្ពុជា៕ប្រភពអាកាប៉េ





Previous Post Next Post