ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១:១០នាទីយប់ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជការរងទទួលដឹកនាំការងារប៉ុស្ដិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួមសហការពីកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេស លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ។គឺដើម្បីរកការងារធ្វើ ចំនួន០៩នាក់ /ស្រី០២នាក់ ក្នុងនោះ ជនជាតិចិន ចំនួន០៥នាក់ ភេទប្រុសនិងជនជាតិភូមាចំនួន០៤នាក់ / ស្រី០២នាក់នៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នេះបើតាមការគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
ករណីខាងលើ កម្លាំងស្ថាប័នពាក់ព័ន្ធ បានប្រគល់បន្តនីតិវិធីដោយ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ៕

