រថយន្តក្រុ​ង​មួ​យ​​គ្រឿ​ង​​ ​ឆេះ​ស​ន្ធោ​ស​ន្ធៅ​ ​​ក្រោ​យ​បុ​ក​​​គ្នា​​​ជា​មួ​​យ​ម៉ូ​តូ​ ​ស​​ម្លា​ប់​​​អ្ន​ក​ដំ​​ណើ​រ២៥នាក់ ​នៅប្រទេស​​ឥ​​ណ្ឌា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រថយន្តក្រុ​ង​មួ​យ​​គ្រឿ​ង​​ ​ឆេះ​ស​ន្ធោ​ស​ន្ធៅ​ ​​ក្រោ​យ​បុ​ក​​​គ្នា​​​ជា​មួ​​យ​ម៉ូ​តូ​ ​ស​​ម្លា​ប់​​​អ្ន​ក​ដំ​​ណើ​រ២៥នាក់ ​នៅប្រទេស​​ឥ​​ណ្ឌា​

 



អន្តរជាតិ ៖ អគ្គិភ័យ​ដែល​បង្កឡើង​ដោយ​ការលេចធ្លាយ​ប្រេងឥន្ធនៈ​ បានឆាបឆេះរថយន្តក្រុង​ឯកជន​មួយ​គ្រឿង បន្ទាប់ពីបុកជាមួយ​ម៉ូតូ​មួយ​គ្រឿង​ នៅរដ្ឋភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៥ នាក់។


យោងតាមមន្ត្រី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ឡានក្រុងធ្វើដំណើរពីទីក្រុង Bengaluru ទៅ Hyderabad រដ្ឋ Andhra Pradesh ដឹកអ្នកដំណើរលើឡានក្រុងសរុប ៤១នាក់ ខណៈ ២១ នាក់ត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមអ្នកដែលនៅសល់ សាកសពចំនួន ១១ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ។


គ្រោះថ្នាក់ស្រដៀងគ្នានេះ កាលពីខែមុន បានសម្លាប់មនុស្ស ១៩ នាក់នៅរដ្ឋវាលខ្សាច់ភាគខាងលិច Rajasthan នៅពេលដែលឡានក្រុងឯកជនមួយជួបឧបទ្ទវហេតុឆាបឆេះ៕




Previous Post Next Post