សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​


ក្នុ​ង​នា​ម​​ជា​ហ​ត្ថ​លេ​ខី​មួ​យ​​រូ​ប​នៃ​កិ​ច្ចព្រ​ម​ព្រៀ​ង​ទី​ក្រុ​ង​​ប៉ា​រី​ស​ ​ស​​ម្ដេ​ច​អ​គ្គ​ម​ហា​សេនា​ប​​តី​តេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ​ ​បា​ន​ផ្ញើ​សា​​រ​ទៅ​កា​ន់​ក្រុ​ម​​អ្ន​ក​ន​យោ​បា​យ​​ដែ​ល​បា​ន​តាំ​ង​ខ្លួ​​ន​ឯ​ង​ជា​គ្រូ​កិ​ច្ច​ព្រ​​ម​ព្រៀ​ង​ស​ន្តិ​ភា​ព​ទី​ក្រុ​​ង​ប៉ា​រី​ស​ ​ប្រ​ទេ​ស​បា​រាំ​​ង​ ​កា​ល​ពី​ថ្ងៃ​ទី​២​៣​​ ​ខែ​តុ​លា​ ​ឆ្នាំ​១​៩​៩​​១​ ​ថា​តើ​បា​ន​ដឹ​ង​ហេ​តុ​កា​រ​ណ៍​​កើ​ត​ឡើ​ង​ ​និ​ង​ប​ត់​បែ​ន​យ៉ា​ង​​ណា​ខ្លះ​។​

ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសមានប្រសាសន៍រំលឹករៀបរាប់ពីដំណើរនៃកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស ។

សម្តេចតេជោមានប្រសាសន៍ថា ការចែករំលែករបស់សម្តេចអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នឹងជាចំណែកមួយដើម្បីចែករំលែកនៃការយល់ដឹងទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួនដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

សម្តេចតេជោរំលឹកទៀតថា ទម្រាំបានកើតចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ គឺគ្រប់ភាគីពាក់ព័ន្ធបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ។ ដូច្នេះសម្តេចតេជោបានសង្កត់ធ្ងន់ផ្តាំទៅមនុស្សមួយចំនួនតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសថា សំឡេង “ថ្ងៃនេះខ្ញុំគួរតែនិយាយថា អ្នកដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងបារីសទាំងឡាយ អើយគួរតែដឹងរឿងហេតុការណ៍ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ”។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពី៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគី៤ របស់កម្ពុជារួមមាន ៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា , ចលនាតស៊ូហ៊្វុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ , រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕ប្រភពអាកាប៉េ








 

Previous Post Next Post