សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​ស​ង្ឃឹ​ម​ថា​ ​ជ​ន​ជា​តិ​ថៃ​ជា​ង​១​លា​ន​នា​ក់​​ ​ដែ​ល​ចូ​ល​មើ​ល​សា​រ​រ​ប​ស់​​សម្តេ​ច​ រៀ​ប​រា​​ប់អំ​ពី​​ទ​ង្វើ​អ​សី​ល​ធ​ម៌​ ​អ​​ន់​ជា​ង​ស​​ត្វ ​រ​ប​ស់​ជ​ន​ជា​តិ​​ថៃ​មួ​យ​ចំ​នួ​ន​​ ​នឹ​ង​គិ​​ត​ទៅដ​ល់​​ត​ម្លៃ​នៃ ជា​តិ​សា​​ស​ន៍​រ​ប​ស់​ខ្លួ​ន​ ​ដោ​យ​កា​​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​ស​ង្ឃឹ​ម​ថា​ ​ជ​ន​ជា​តិ​ថៃ​ជា​ង​១​លា​ន​នា​ក់​​ ​ដែ​ល​ចូ​ល​មើ​ល​សា​រ​រ​ប​ស់​​សម្តេ​ច​ រៀ​ប​រា​​ប់អំ​ពី​​ទ​ង្វើ​អ​សី​ល​ធ​ម៌​ ​អ​​ន់​ជា​ង​ស​​ត្វ ​រ​ប​ស់​ជ​ន​ជា​តិ​​ថៃ​មួ​យ​ចំ​នួ​ន​​ ​នឹ​ង​គិ​​ត​ទៅដ​ល់​​ត​ម្លៃ​នៃ ជា​តិ​សា​​ស​ន៍​រ​ប​ស់​ខ្លួ​ន​ ​ដោ​យ​កា​​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​



រាជធានីភ្នំ​ពេ​ញ​ ៖​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​​​ប្រ​មុ​ខរ​​ដ្ឋ​ស្តី​ទី​នៃ​ក​ម្ពុ​ជា​ ​និ​ង​ជា​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៅ​យ​ប់ថ្ងៃ​ទី​៦ ​ខែ​តុ​​លា​ ​ឆ្នាំ​២​០​២​៥​នេះ​ ​ប​ង្ហា​ញ​ពី​ទិ​ន្ន​ន័​យ​ចំ​នួ​ន​អ្ន​ក​ចូ​ល​ទ​ស្ស​នា​ ​​កា​រ​ប​ង្ហោះ​សា​រ​រៀ​ប​រា​ប់​អំ​ពី​ទ​ង្វើ​​អ​សី​ល​ធ​ម៌​ ​អ​គុ​ណ​ធ​ម៌​​ដែ​ល​ជា​ទ​ង្វើ​អ​ម​នុ​ស្ស​ ​និ​ង​អ​ន់​ជា​ង​ស​​ត្វ​រ​ប​ស់​ជ​ន​ជា​តិ​ថៃ​មួ​​យ​ចំ​នួ​ន​ ​ដែ​ល​បា​ន​ប្រ​មា​ថ​លើ​ស​ម្តេ​ច​។​

​សម្តេចបញ្ជាក់ថា ត្រឹមតែរយៈពេល៧ម៉ោង មានអ្នកចូលមើលរហូតជាង៤លាននាក់ ក្នុងនោះមានជនជាតិថៃជាង១លាននាក់ផងដែរ។

តាមរយៈចំនួនជនជាតិថៃជាង១លាននាក់នេះ សម្តេចសង្ឃឹងថា ពួកគេនឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ។

សម្តេចបានបង្ហោះសារមានខ្លឹមទាំងស្រុងដូច្នេះថា៖ «ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជា

ទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ (រយៈពេល៧ម៉ោង) មានមនុស្សចូលមើលចំនួន 4,715,531នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន 26.8%ប្រហាក់ប្រហែលជាង១លាននាក់ បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។ ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំ ដែលបានចូលមើល និងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារសំណេរដ៏មុតស្រួច ឆ្លើយតបទៅនឹងជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?

សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។

កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។

ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។

ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។

ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។

សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។

សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

ចុងក្រោយខ្ញុំចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៉ិនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។

ខ្ញុំសូមភ្ជាប់វិដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់៕ 



Previous Post Next Post