ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អស់អំនួត ក្រោយភ្លើងសមរភូមិនៅអ៊ុយក្រែន មិនព្រមរលត់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អស់អំនួត ក្រោយភ្លើងសមរភូមិនៅអ៊ុយក្រែន មិនព្រមរលត់

 
       


អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការដោះស្រាយវិបត្តិអ៊ុយក្រែន អាចជាកិច្ចការដ៏លំបាកជាងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅហ្គាហ្សាស្រ្ទីប។

លោក បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តីកាណាដា Mark Carney អំឡុងធ្វើទស្សនកិច្ចនៅកាណាដាថា ខ្ញុំធ្លាប់គិតថាសមរភូមិនៅអ៊ុយក្រែនងាយស្រួលក្នុងការដោះស្រាយ ប៉ុន្តែវាផ្ទុយ ហើយប្រហែលជាពិបាកជាងមជ្ឈិមបូព៌ា។
ទន្ទឹមនោះ លោក បានលើកឡើងថា សមរភូមិអ៊ុយក្រែន បែរជាពិបាកសម្រាប់លោក ទាំងដែលលោក និងលោកពូទីន មានទំនាក់ទំនងល្អនឹងគ្នា។ លោក ក៏បានសម្ដែងការខកចិត្តដែលមិនទាន់អាចបញ្ចប់ជម្លោះនេះបានតាមការសន្យា។
គួរបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយតាំងពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ខណៈកន្លងមកក៏ធ្លាប់មានកិច្ចប្រជុំ និងចរចាសន្តិភាពដែរ ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់សម្រាប់លក្ខខណ្ឌរវាងភាគីទាំង ២ ៕



 

Previous Post Next Post