ខេត្តបន្ទាយមានជ័យ ៖ នៅសាលប្រជុំ ខ គ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៥ បានបើក កិច្ចប្រជុំដើម្បីអានព្រះរាជក្រឹត្យកាបន្ធូរបន្ថយទោសរយ:ពេល៣ខែ ដល់ទណ្ឌិតចំនួន ១២នាក់/ស្រី២នាក់ ក្នុងឱកាសបុណ្យជាតិថ្ងៃ៧មករាឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំ ដឹកនាំដោយលោកឃូ ពៅ អភិបាលរងខេត្ត និងចូលរួមដោយលោកហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ លោកពៅ ខេមរា ស្នងការរងខេត្តនិងមន្ត្រីពាក់ព័ន្ធ ។
លោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ បានអានរបាយការណ៍សង្ខេបក្នុងពន្ធនាគារថា ព្រះរាជក្រឹត្យលេខ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ឲ្យធ្វើការ បន្ធូបន្ធោយទោសទោសដល់ទណ្ឌិត ចំនួន ១២ នាក់ / ស្ត្រី ២ នាក់ រយ:ពេល ៣ខែ ក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍ ៧ មករាឆ្នាំ២០២៦ ខាងមុខ ។លោកថា បច្ចុប្បន្នជនជាប់ឃុំក្នុងអង្គភាពមានចំនួន២.៩៥៣ នាក់ ។
ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា : ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោកអ៊ុង ស៊ីផាន បានអោយដឹងបន្តថា:អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីផងដែរ។
ជនជាប់ឃុំទាំងអស់ត្រូវបាន ប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ។
ក្នុងឱកាសនោះ លោកឃូ ពៅ អភិបាលរងខេត្តបានកោតសរសើរការខិតខំបណពេញការងារប្រកបដោយវិជ្ជាជីវ: ទទួលខុសត្រូវនិងបានលទ្ធផលល្អរបស់ថ្នាក់ដឹកនាំនិងមន្ត្រី។
លោកក៏អរព្រះរាជគុណអង្គព្រះមហាក្សត្សដែលបានទ្រង់ឆ្វេងយល់លើសំណើរទូលថ្វាយ ហើយបានប្រោសប្រធានរាជទានបន្ធូរបន្ថយទោសដល់ទណ្ឌិតិតដែលមានគុណសម្បត្តិនិងបានអនុវត្តនូវការកែប្រែនិតិសម្បទារតាមលក្ខខ័ណ្ឌ។
លោកឃូ ពៅ ក៏បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួលឡើងវិញ ៕



