ខេត្តបន្ទាយមានជ័យ: អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានចុះដោះស្រាយ បន្ទាប់ពីបណ្តឹងពលរដ្ឋ១៨គ្រួសារបានប្តឹងសុំអន្តរាគមន៍លើបញ្ហាក្លិនស្អុយជាប្រចាំនិងសំឡេងរំខានពេលយប់របស់ទីតាំងស្តុកមាន់ខ្នាតធំរបស់លោក សាយ ទូច ស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះជួបប្រជុំពិនិត្យទីតាំងជាក់ស្តែង ករណីបណ្តឹងប្រជាពលរដ្ឋ១៨គ្រួសារស្នើសុំជួយដោះស្រាយបញ្ហាក្លិនស្អុយជាប្រចាំនិងសំឡេងរំខានពេលយប់ នៅទីតាំងស្តុកមាន់ខ្នាតធំរបស់លោក សាយ ទូច។លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានចូលរួមជាមួយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយ
យោងបណ្តឹងសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ១៨គ្រួសារ លោក ជុំ ប៊ូនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យអោយដឹងថា: ពលរដ្ឋរងគ្រោះខាងលើបានដាក់ពាក្យបណ្តឹង ហើយអាជ្ញាធរដែនដីនិងសមត្ថកិច្ចចម្រុះជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម មន្ទីរបរិស្ថាន នគរបាល កងរាជអាវុធហត្ថបានចុះដោះស្រាយនិងធ្វើកិច្ចសន្យា១លើកមកហើយ ។
ប៉ុន្តែម្ចាស់ទីតាំងស្តុកមាន់ខ្នាតធំរបស់លោក សាយ ទូច មិនបានអនុវត្ត។
ហេតុនេះ បានជាអាជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះមកដោះស្រាយម្តងទៀត ៕




