ខេត្តបន្ទាយមានជ័យ : ទាហាន ប៉ូលីស អាជ្ញាធរនិងក្រុមជាតិនិយមជ្រុលបង្ករឿងសៀមបន្តចាក់ធុងបាស់និងចង្កោមឧឃ្ឃោសនស័ព្ទនូវសម្លេងខ្មោច សម្លេងឆ្កែលូ ឆ្កៃព្រុះ ស្មូត្រ…បញ្ចាំងលើអេក្រង់រឿងខ្មោច កុនឯកសារនិងប្រកាសជូនដំណឹង( ជាភាសាថៃនិងខ្មែរ) អោយឮខ្ទរខ្ទារខ្លាំងៗនៅព្រំដែនលើចំណែកដីដែលសៀមព័ទ្ធបន្លាលួសយកក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ[ ដែលអាជ្ញាធរសៀមកាត់បញ្ចូលទៅក្នុងភូមិណងយ៉ាកែវ ភូមិណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ] ។
ប្រភពព័ត៌មានអោយដឹងថា: សៀមនៅតែបន្តយុទ្ធសាស្ត្រធ្វើទុក្ខបុកម្នេញផ្លូវចិត្ត ផ្លូវកាយ និងធ្វើអ្វីៗ ប្លែកៗ បែបនេះ ដើម្បីមកបង្កអោយភ័យខ្លាច និងការរំខានប្រជាពលរដ្ឋខ្មែររស់នៅ សម្រាកសម្រាន្តតាមផ្ទះនិងជំរំតង់ភៀសសឹកនៅព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានបន្តថា : ទោះបីជាទង្វើបែបនេះកើតមាន២យប់មកហើយ ហើយត្រូវរងការថ្កោលទោស រិះគន់និងចាត់ទុកជាទង្វើដ៏អាក្រក់ជួរជាតិ គួរអោយអៀនខ្មាស់ ស្អប់ខ្ពើម អស់សំណើច ហួសនិស្ស័យដែលមានតែមនុស្សសន្តានសត្វទេដែលអាចធ្វើវាទៅកើត ក៏ពួកសៀមទាំងនោះ[តាំងពីវាំង មន្ត្រី កងកម្លាំង រាស្ត្រសៀមគាំទ្រ ជម្រុញលើកទឹកចិត្ត] នោះ បន្តប្រព្រឹត្តឡើង ។
ក្នុងនោះ អ្នករៀបចំគឺឃុន ចមផាឡាង(Gun Jompalang ) (ដែលគេស្គាល់ជាទូទៅថា សកម្មជនជាតិនិយមសៀមដឹកអាចម៍) បានប្រកាសថា : ខ្លួនត្រូវការដ្រូនជាច្រើនគ្រឿងដែលតុបតែងបន្ថែមមកបង្ហោះដូចខ្មោចព្រាយហោះដើម្បីបន្លាចប្រជាជននិងកងកម្លាំងខ្មែរអោយព្រឺខ្លាចរហូតរាគអឆចម៍ រត់របូតខោ បាតជើងសព្រាត។
ក្នុងនោះដែរ ពួកគេនឹងបង្កើននូវសកម្មភាពផ្លូវងងឹតនេះ ដោយអញ្ជើញគ្រូអាបធ្មប់សៀមនិងបរទេសមកពីគ្រប់ទិសទីមកជួយគ្រូព្យាយមកពីទ្វីបអាហ្វ្រិចដែលធ្វើសកម្មភាពអន្ទងព្រលឹង៣យប់មកហើយនោះ ។
គណៈ:កម្មាធិការសិទ្ធិមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោស ហើយដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ៕





