នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន


 ខេត្តបន្ទាយមានជ័យ ៖ ​ព​ល​រ​ដ្ឋ​ខ្មែ​រ​ដែ​ល​វិ​ល​ត្រ​ឡ​ប់​ម​ក​​ពី​ប្រ​ទេ​ស​ថៃ​ ​ត្រូ​វ​ន​គ​រ​​បា​ល​ខេត្តប​ន្ទា​យ​មា​ន​ជ័​យ​ប​ន្ត​ស​​ហ​កា​រ​ដឹ​ក​ជ​ញ្ចូ​ន​ព​​ល​ក​រ​ខ្មែ​រ​វិ​​ល​វិ​ញ​ទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន​ជា​ប​ន្ត​​ប​ន្ទា​ប់​ ​។​ អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូងខេត្តបាត់ដំបង។

ប្រជាពលរដ្ឋខ្មែរវិលត្រឡប់មានចំនួន១៩នាក់ ស្រី១០នាក់/ ក្នុងនោះកម្លាំងនគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន រួមមាន: ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ កំពង់ធំ ខេត្តសៀមរាប ។

 នៅថ្ងៃទី២៧ ខែកញ្ញា ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃមានចំនួន១៨នាក់ នគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់លំនៅដ្ឋាន ។

  ពោលគឺក្នុងរវាង២-៣ ថ្ងៃ នគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីអាជ្ញាធរបានទទួលពលករខ្មែរវិលវិញ ហើយប្រមូលនិងដឹកជញ្ជូនទៅកាន់លំនៅដ្ឋានជាបន្តបន្ទាប់ ៕






Previous Post Next Post