អាជ្ញាធររដ្ឋ Utah ប្រកាសកាត់ទោសប្រហារជីវិតខ្មាន់កាំភ្លើងបាញ់សម្លាប់លោក Kirk
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អាជ្ញាធររដ្ឋ Utah ប្រកាសកាត់ទោសប្រហារជីវិតខ្មាន់កាំភ្លើងបាញ់សម្លាប់លោក Kirk

 


 អាជ្ញាធរនៅក្នុងរដ្ឋ Utah របស់សហរដ្ឋអាមេរិក ស្វែងរកការកាត់ទោសប្រហារជីវិត ទៅលើជនសង្ស័យដែលបាញ់សកម្មជននយោបាយលោក Charlie Kirk ។

យោងតាមសារព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរកំពុងធ្វើការជាមួយព្រះរាជអាជ្ញា ដោយប្រមូលភស្តុតាងចាំបាច់ទាំងអស់ រៀបចំឯកសារបញ្ជាក់ដើម្បីស្នើឱ្យមានការផ្តន្ទាទោសប្រហារជីវិតចំពោះជនសង្ស័យក្នុងករណីនេះ ដោយបន្ថែមថា គោលដៅចម្បងគឺចាប់ខ្មាន់កាំភ្លើងជាមុនសិន ខណៈក៏មានការបង្ហាញ​ការ​ជឿជាក់​លើអាជ្ញាធរថា ​នឹង​អាចស្វែង​រកឃើញ​ឃាតករ ឆាប់ៗផងដែរ។

លោក ត្រាំ បានរៀបរាប់ថា លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ដែលជួយប្រមូលសំឡេងគាំទ្រពីយុវជន សម្រាប់លោក។ មេដឹកនាំអាមេរិករូបនេះ បានពន្យល់ថា លោក Kirk ជួយលោក ច្រើនណាស់ អំឡុងពេលបោះឆ្នោតរើសប្រធានាធិបតី។
លោក Kirk អាយុ ៣១ ឆ្នាំ ត្រូវបានគេបាញ់ស្លាប់ភ្លាមៗ កាលពីថ្ងៃពុធ ពេលកំពុងថ្លែងសុន្ទរកថានៅឯសាកលវិទ្យាល័យមួយក្នុងទីក្រុង Orem រដ្ឋ Utah ៕





 

Previous Post Next Post