រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបានច្រានចោលព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈមនឹងបញ្ហាឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។
ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ជូន សាធារណជនថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និងទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។
ធនាគារជាតិនៃកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជាសូម អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។
ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឲ្យសាធារណជនជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេស ពីធនាគារជាតិនៃកម្ពុជានិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបានច្រានចោលព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈមនឹងបញ្ហាឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។
ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ជូន សាធារណជនថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និងទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។
ធនាគារជាតិនៃកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជាសូម អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។
ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឲ្យសាធារណជនជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេស ពីធនាគារជាតិនៃកម្ពុជានិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕

