សម្តេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​៖​ ​«​ប​ច្ចេ​​ក​វិ​ទ្យា​ត្រូ​វ​តែ​ប្រើ​ ​តែកុំ​ពឹ​​ងផ្អែ​ក​លើ​ AI​ ​ពេ​​ក ​ត្រូ​វ​ប្រើ​វា​ជា​ជំ​នួ​យ​កា​រ​ ​​កុំ​ឱ្យ​វា​ធ្វើ​ជា​មេ​រ​ប​​ស់​យើ​ង​»
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​៖​ ​«​ប​ច្ចេ​​ក​វិ​ទ្យា​ត្រូ​វ​តែ​ប្រើ​ ​តែកុំ​ពឹ​​ងផ្អែ​ក​លើ​ AI​ ​ពេ​​ក ​ត្រូ​វ​ប្រើ​វា​ជា​ជំ​នួ​យ​កា​រ​ ​​កុំ​ឱ្យ​វា​ធ្វើ​ជា​មេ​រ​ប​​ស់​យើ​ង​»

 


សម្តេ​ច​ម​​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​ ​នា​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​បា​ន​ប​ញ្ជា​ក់​យ៉ា​ង​ច្បា​​ស់​ថា​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​មិ​​ន​មា​ន​គោ​លកា​រ​ណ៍​ហា​ម​ឃា​ត់​កា​រ​ប្រើ​​ប្រា​ស់​ប​ញ្ញា​ស​ប្ប​និ​ម្មិ​ត​ ​(​​A​I​)​ ​នោះ​ទេ​ ​ប៉ុ​ន្តែ​កា​រ​ប្រើ​ប្រា​ស់​ប​ច្ចេ​ក​វិ​ទ្យា​នេះ​ត្រូ​វ​តែ​មា​នព្រំ​ដែន​ ​ក្រ​ម​សី​ល​ធ​ម៌​ ​និ​ង​គុ​​ណ​ធ​ម៌​ច្បា​ស់​លា​ស់​។​


ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧២ អង្គ/នាក់ (នារី ១ ២៥៧ នាក់) នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗជុំវិញការប្រើប្រាស់បច្ចេកវិទ្យា និង AI ថា ការប្រើប្រាស់ AI ដើម្បីពន្លឿនការងារ៖ បញ្ញាសប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ពន្លឿនកិច្ចការងារឱ្យបានទាន់ពេលវេលា។ យើងត្រូវរៀនប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនល្បឿនក្នុងការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យ ឈានទៅរកការវិភាគទិន្នន័យទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍។


ទោះបីជាបច្ចេកវិទ្យា AI កាន់តែទំនើប និងជួយសម្រួលដល់ការងារយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ត្រូវតែមានព្រំដែនច្បាស់លាស់។ សម្តេចធិបតីបានលើកឡើងថា៖ «បច្ចេកទេសត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ចេះប្រើតែកុំពឹងវា... ពឹង AI ជាជំនួយការ ប៉ុន្តែប្រយ័ត្នកុំឱ្យ AI ធ្វើជាមេរបស់យើង»។


បើតាមសម្ដេចធិបតី ការរីកចម្រើនយ៉ាងរហ័សនៃ AI នាំមកនូវភាពងាយស្រួលផង និងបញ្ហាប្រឈមផងដែរ ដោយសារបច្ចេកវិទ្យានេះកាន់តែទំនើប គឺកាន់តែលំបាកក្នុងការគ្រប់គ្រង និងទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកឯ ក្នុងវិស័យបណ្តុះបណ្តាល និងការអប់រំ ការប្រៀបប្រជែង និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាជារឿងចាំបាច់ ប៉ុន្តែក៏មិនត្រូវពឹងផ្អែកលើវាទាំងស្រុងរហូតបាត់បង់ម្ចាស់ការ និងសមត្ថភាពផ្ទាល់ខ្លួនឡើយ។ អ្វីដែលសំខាន់បំផុត ការប្រើប្រាស់ AI ត្រូវតែប្រកបដោយ ក្រមសីលធម៌ និងគុណធម៌ ជានិច្ច។


គួររំលឹកផងដែរថា និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលទទួលបានសញ្ញាបត្រនាព្រឹកនេះ គឺជាអ្នកដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២២-២០២៣ និង ២០២៣-២០២៤ កន្លងមក ដោយនៅក្នុងនោះរួមមាននិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤៤ នាក់ (នារី ២២ នាក់) ផងដែរ៕AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--







Previous Post Next Post