ជនជា​តិ​ចិ​ន​ ​១​២​២​នា​​ក់​ ​ពា​ក់​ព័​ន្ធ​ក​រ​ណី​ឆ​​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​​វិ​ទ្យា​ ​O​n​l​​i​n​e​ ​S​c​a​m​s​​ ​និ​ង​ប​ទ​ល្មើ​ស​ផ្សេ​​ង​ៗ​ទៀ​ត​ ​ត្រូ​វ​បា​​ន​ប​ណ្ដា​ញ​ចេ​​ញ​ពី​ក​ម្ពុ​ជា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ជនជា​តិ​ចិ​ន​ ​១​២​២​នា​​ក់​ ​ពា​ក់​ព័​ន្ធ​ក​រ​ណី​ឆ​​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​​វិ​ទ្យា​ ​O​n​l​​i​n​e​ ​S​c​a​m​s​​ ​និ​ង​ប​ទ​ល្មើ​ស​ផ្សេ​​ង​ៗ​ទៀ​ត​ ​ត្រូ​វ​បា​​ន​ប​ណ្ដា​ញ​ចេ​​ញ​ពី​ក​ម្ពុ​ជា​

 ​


នៅ​​ថ្ងៃ​ទី​០​២​ ​ខែ​ក​​ញ្ញា​ ​ឆ្នាំ​២​០​២​៦​ ​អ​​នុ​វ​ត្ត​តា​ម​អ​នុ​សា​ស​ន៍​ដ៏​ខ្ព​ង់​ខ្ព​ស់​​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​​អ​ភិ​ស​ន្តិ​ប​ណ្ឌិ​ត​ ​ស​ ​​សុ​ខា​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​​និ​ង​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​,​ ​ឯ​ក​ឧ​ត្ត​ម​ ​​ឧ​ត្ត​ម​សេ​នី​យ៍​ឯ​ក​ ​សុ​ខ​ ​​វា​ស​នា​ ​អ​គ្គ​នា​យ​ក​ ​នៃ​អ​គ្គ​នា​​យ​ក​ដ្ឋា​ន​អ​ន្តោ​ប្រ​វេ​ស​ន៍​​ ​បា​ន​ណែ​នាំ​ឱ្យ​នា​យ​ក​ដ្ឋា​ន​ស៊ើ​​ប​អ​ង្កេ​ត​ ​និ​ង​អ​នុ​វ​​ត្ត​នី​តិ​វិ​ធី​ ​ធ្វើ​កា​រ​​ប​ណ្ដេ​ញ​ជ​ន​ជា​តិ​ចិ​ន​ ​​ស​រុ​ប​ចំ​នួ​ន​ ​១​២​​២​នា​ក់​ ​(​ស្រី​៣​នា​ក់​)​ ​ចេ​​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​​តា​ម​រ​យៈ​យ​ន្ត​ហោះ​ពិ​​សេ​ស​ ​នៅ​ប៉ុ​ស្តិ៍​ន​គ​រ​បា​​ល​ច្រ​ក​ទ្វា​រ​អា​កា​​ស​យា​ន​ដ្ឋា​ន​អ​​ន្ត​រ​ជា​តិ​ ​តេ​ជោ​​។

​

ប្រភពព័ត៌មានពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថាការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។


ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។


ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕ប្រភពក្រសួងព័ត៌មាន




Previous Post Next Post