សហ​គ​ម​ន៍​ ​និ​​ង​អា​ជ្ញា​ធ​រ ​រួ​​ម​គ្នា​ស្តា​រ​​តំ​ប​ន់​ព្រៃ​រ​ង​កា​រ​ខូ​ច​ខា​​ត​ ​ដាំ​កូ​ន​ឈើ​ប​ន្ថែ​ម​​ ​២​ម៉ឺ​ន​ ​៨​ពា​ន់​ដើ​ម​ ​​​លើ​​​ផ្ទៃ​​​​​ដី​​​ប្រ​​​​មា​​​ណ​​​៣​​​​​​៩​​​ហិ​​​ក​​​តា​​​​ ​​​នៅ​​​ស​​​ហ​​​គ​​​​ម​​​​​ន៍​​​តំ​​​​ប​​​ន់​​​កា​​​​រ​​​ពា​​​រ​​​​ធ​​​​​ម្ម​​​ជា​​​​តិ​​​ស្ក​​​រ​​​​ក្រូ​​​ច​​​ ​​​ស្ថិ​​​​ត​​​នៅ​​​​​ដែ​​​​ន​​​ជ​​​ម្រ​​​ក​​​​ស​​​ត្វ​​​ព្រៃ​​​បឹ​​​​ង​​​ពែ​​​រ​​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សហ​គ​ម​ន៍​ ​និ​​ង​អា​ជ្ញា​ធ​រ ​រួ​​ម​គ្នា​ស្តា​រ​​តំ​ប​ន់​ព្រៃ​រ​ង​កា​រ​ខូ​ច​ខា​​ត​ ​ដាំ​កូ​ន​ឈើ​ប​ន្ថែ​ម​​ ​២​ម៉ឺ​ន​ ​៨​ពា​ន់​ដើ​ម​ ​​​លើ​​​ផ្ទៃ​​​​​ដី​​​ប្រ​​​​មា​​​ណ​​​៣​​​​​​៩​​​ហិ​​​ក​​​តា​​​​ ​​​នៅ​​​ស​​​ហ​​​គ​​​​ម​​​​​ន៍​​​តំ​​​​ប​​​ន់​​​កា​​​​រ​​​ពា​​​រ​​​​ធ​​​​​ម្ម​​​ជា​​​​តិ​​​ស្ក​​​រ​​​​ក្រូ​​​ច​​​ ​​​ស្ថិ​​​​ត​​​នៅ​​​​​ដែ​​​​ន​​​ជ​​​ម្រ​​​ក​​​​ស​​​ត្វ​​​ព្រៃ​​​បឹ​​​​ង​​​ពែ​​​រ​​​

 


​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​៖​ ​​ក្នុ​ង​គោ​ល​បំ​ណ​​ង​ស្តា​រ​តំ​ប​ន់​ព្រៃ​ឈើ​ដែ​​ល​រ​ង​កា​របា​ត់​ប​ង់​ ​និ​ងខូចខា​ត​ឡើងវិញ ស​ហ​​​គ​​​ម​​ន៍​​​មូ​​ល​ដ្ឋា​ន​​ ​​​​និ​​​​​ង​​អាជ្ញា​​​ធ​​​រ​​​នៅ​​​​​​ខេ​​​ត្ត​​​កំ​​​​ព​​​ង់​​​ធំ​​​ ​​​បា​​​ន​​​​​ប​​​​ន្ត​​​រួ​​​ម​​​​គ្នា​​​ដាំ​​​កូ​​​ន​​​​ឈើ​​​​​ចំ​​​នួ​​​ន​​​​ ​​​២​​​ម៉ឺ​​​ន​​​​​​ ​​​៨​​​ពា​​​​ន់​​​ដើ​​​ម​​​ ​​​លើ​​​ផ្ទៃ​​​​​ដី​​​ប្រ​​​មា​​​​ណ​​​ ​​​៣​​​​​​៩​​​ហិ​​​ក​​​តា​​​​ ​​​នៅ​​​ស​​​ហ​​​​គ​​​ម​​​​​ន៍​​​តំ​​​ប​​​​ន់​​​កា​​​រ​​​ពា​​​រ​​​ធ​​​​​​ម្ម​​​ជា​​​តិ​​​​ស្ក​​​រ​​​ក្រូ​​​ច​​​​ ​​​ស្ថិ​​​ត​​​នៅ​​​​​​ដែ​​​ន​​​ជ​​​ម្រ​​​​ក​​​ស​​​ត្វ​​​ព្រៃ​​​បឹ​​​​ង​​​ពែ​​​រ​​​ ​​​​​ភូ​​​មិ​​​​សា​​​ស្ត្រ​​​ឃុំ​​​ស​​​​ណ្ដា​​​ន់​​​ ​​​​​ស្រុ​​​​ក​​​ស​​​ណ្ដា​​​ន់​​​​ ​​​ខេ​​​ត្ត​​​កំ​​​ព​​​​ង់​​​ធំ​​​។​​


យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយដោយប្រភពដើម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពដាំកូនឈើនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន តាមរយៈគម្រោង PEARL ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ។


តំបន់ព្រៃឈើមួយចំនួននៅក្នុងសហគមន៍ ត្រូវបានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ កត្តាធម្មជាតិ និងការទន្ទ្រានយកដីធ្វើកសិកម្ម។ ការដាំកូនឈើឡើងវិញ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារគម្របព្រៃឈើ និងធនធានធម្មជាតិដែលបានបាត់បង់។

ក្រៅពីការបង្កើនគម្របព្រៃឈើ ការស្តារតំបន់ព្រៃឡើងវិញ ក៏អាចរួមចំណែកការពារដី និងប្រភពទឹក គាំទ្រជីវចម្រុះ ព្រមទាំងបង្កើតបរិស្ថានព្រៃឈើដែលមានសុខភាពល្អ សម្រាប់សហគមន៍អាស្រ័យផលនាពេលអនាគត។


គម្រោង PEARL ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង មិនត្រឹមតែធ្វើការជាមួយសហគមន៍ក្នុងការដាំកូនឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមការពារព្រៃឈើដែលនៅសេសសល់ និងថែទាំតំបន់ដែលបានស្តារឡើងវិញ ដើម្បីឱ្យកូនឈើអាចលូតលាស់ និងព្រៃឈើអាចស្តារឡើងវិញជាបន្តបន្ទាប់។


ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរលើកនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការរួមគ្នាថែរក្សា និងស្តារធនធានធម្មជាតិ ដែលមិនត្រឹមផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នាពេលអនាគតផងដែរ៕











Previous Post Next Post