ខេត្តឧត្តរមានជ័យ : កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ា បានបញ្ជាឲ្យប្រធានទីស្នាក់ការបរិស្ថាន ដែលដាក់គោលដៅនៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន យកលុយចំនួន៥០ម៉ឺនរៀល ជូនពលរដ្ឋវិញ ក្រោយផ្ទុះការចែកចាយនៅតាមបណ្តាញសង្គមនិងសារព័ត៌មាន ។
ប្រជាពលរដ្ឋចំនួន២គោយន្ត បានចូលទៅកាប់ឈេីងាប់ៗ យកមកធ្វេីអុស ក្នុងតំបន់ព្រៃសហគមន៍ហាមឃាត់ ហេីយពេលពលរដ្ឋដឹកអុសចេញមកវិញ ស្រាប់តែត្រូវបានក្រុមមន្រ្តីបរិស្ថានទារឲ្យបង់លុយ១លានរៀល ដោយមួយគោយន្ត៥០ម៉ឺនរៀល។
តែដោយសារអត់លុយ ពលរដ្ឋក៏សុំបង់ត្រឹមមួយគោយន្ត២៥ម៉ឺនរៀល ទេីបបានចេញមកផ្ទះ។
ក្រោយករណីនេះ ត្រូវបានចែកចាយតាមបណ្តាញសង្គមនិងសារព័ត៌មាន លោក អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យធ្វេីការស្រាវជ្រាវ ហេីយរកឃេីញការពិតបែបនេះមែន និងបានបញ្ជាឲ្យមន្រ្តីយកលុយជូនពលរដ្ឋវិញ។
ដោយឡែក ប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅទីស្នាក់ការសហគមន៍ព្រៃឈេីសង្ឃរុក្ខាវ័ន ត្រូវបានដកឲ្យមកបម្រេីការងារនៅមន្ទីរបរិស្ថានវិញ។
មន្រ្តីសាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដោយសារកន្លងទៅមានសកម្មភាពលួចចូលទៅកាប់ឈេីនៅតំបន់ព្រៃសហគមន៍ខាងលេី ស្ថិតនៅស្រុកចុងកាល់ ទេីបនាំឲ្យមានការបង្កេីតទីស្នាក់ការបរិស្ថាននៅទីនោះ ដេីម្បីចូលរួមទប់ស្កាត់ ការកាប់ឈេីខុសច្បាប់។
ប្រជាពលរដ្ឋ បានថ្លែងអំណរគុណលោកអភិបាលខេត្ត ដែលបានជួយរកយុត្តិធម៌ និងដោះស្រាយបញ្ចប់ពិពិសេសសងលុយជូនពួកគាត់វិញ៕

