ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព

 


រាជធានីភ្នំពេញ ៖ ​​ព្រះ​ក​រុ​ណា​ ​ព្រះ​បា​ទ​ស​ម្តេ​ច​ព្រះ​ប​រ​​ម​នា​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​​ហា​ក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​និ​ង​ស​ម្តេ​ច​ព្រះ​ម​ហា​ក្ស​ត្រី​​ ​ន​រោ​ត្ត​ម​ ​មុ​និ​នា​ថ​ ​សី​ហ​នុ​ ​​ព្រះ​វ​រ​រា​ជ​មា​តា​ជា​តិ​ខ្មែ​រ​ ​ក្នុ​ង​សេ​​រី​ភា​ព​ ​សេ​ច​ក្តី​ថ្លៃ​ថ្នូ​រ​ ​និ​ង​សុ​ភ​ម​ង្គ​ល​​ ​ស្តេ​ច​យា​ង​ទៅ​កា​ន់​ទី​ក្រុ​ង​​ប៉េ​កាំ​ង​ ​សា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មា​និ​តចិន​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​១​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២០​២​៦​ ​​ដើ​ម្បី​ពិ​និ​ត្យ​ ​និ​ង​ព្យា​បា​ល​ព្រះ​រា​ជ​សុ​ខ​ភា​ព​។​

​

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាផងដែរ៕


















Previous Post Next Post