ក​ម្លាំ​ង​​​គ​​​ណៈ​​​​​ប​​​​​​ញ្ជា​​​កា​​​រ​​​​ឯ​​​ក​​​​ភា​​​ព​​​​​រ​​​​ដ្ឋ​​​បា​​​ល ​​​​​ក្រុ​​​​ង​​​​​ព្រះ​​​សី​​​​ហ​​​នុ​ បន្តចុះ​ឆែ​​ក​ឆេ​រ​ផ្ទះ​ល្វែ​ង​ ​១​០​ ​​ទី​តាំ​ង​ ​រ​ក​ឃើ​ញ​​ឧ​ប​ក​រ​ណ៍​ឆ​បោ​ក​អ​ន​ឡា​ញ​​ ​និ​ង​ឃា​ត់​ខ្លួ​ន​ជ​ន​ជា​​តិ​ចិ​ន​ ​២​៥​នា​ក់​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក​ម្លាំ​ង​​​គ​​​ណៈ​​​​​ប​​​​​​ញ្ជា​​​កា​​​រ​​​​ឯ​​​ក​​​​ភា​​​ព​​​​​រ​​​​ដ្ឋ​​​បា​​​ល ​​​​​ក្រុ​​​​ង​​​​​ព្រះ​​​សី​​​​ហ​​​នុ​ បន្តចុះ​ឆែ​​ក​ឆេ​រ​ផ្ទះ​ល្វែ​ង​ ​១​០​ ​​ទី​តាំ​ង​ ​រ​ក​ឃើ​ញ​​ឧ​ប​ក​រ​ណ៍​ឆ​បោ​ក​អ​ន​ឡា​ញ​​ ​និ​ង​ឃា​ត់​ខ្លួ​ន​ជ​ន​ជា​​តិ​ចិ​ន​ ​២​៥​នា​ក់​​

 


ខេត្តព្រះសីហនុ៖ នា​​ថ្ងៃ​ទី​១​៤​ ​ខែ​សី​ហា​​ ​ឆ្នាំ​២​០​២​៦​ ​​ក​ម្លាំ​ង​គ​ណៈ​​ប​​ញ្ជា​កា​រ​ឯ​ក​ភា​ព​​រ​ដ្ឋ​បា​ល​​ក្រុ​ង​​ព្រះ​សី​ហ​នុ​ ​បា​ន​ចុះ​អ​នុ​វ​​ត្ត​វិ​ធា​ន​កា​រ​រ​ដ្ឋ​បា​ល​​ចំ​ហ​ ​លើ​ទី​តាំ​ង​​ផ្ទះ​ល្វែ​​ង​ចំ​នួ​ន​ ​១​០​ទី​​តាំ​ង​ ​ស្ថិ​ត​នៅ​ក្នុ​ង​ភូ​មិ​៥​ ​ស​​ង្កា​ត់​លេ​ខ​៤​ ​ក្រុ​ង​ព្រះ​​សី​ហ​នុ​ ​ខេ​ត្ត​ព្រះ​សី​ហ​នុ។​

​​

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជាលទ្ធផល កម្លាំងជំនាញបានរកឃើញឧបករណ៍អេឡិចត្រូនិចមួយចំនួន ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបានប្រមូលវត្ថុតាង និងឃាត់ខ្លួនមនុស្សមួយចំនួនដូចខាងក្រោម ៖

​វត្ថុតាងដែលដកហូតបាន៖

​កុំព្យូទ័រយួរដៃ (Laptop)៖ ចំនួន ៣០ គ្រឿង

​ទូរស័ព្ទដៃ៖ ចំនួន ៨៥ គ្រឿង

​មនុស្សដែលត្រូវបានឃាត់ខ្លួន៖

​ឃាត់ខ្លួនជនជាតិចិនសរុប ២៥ នាក់ (ស្រី ២ នាក់)

​-១៤ នាក់ (ស្រី ២ នាក់) ជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

​-១១ នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារច្បាប់ត្រឹមត្រូវ

​បច្ចុប្បន្ន ជនសង្ស័យទាំង ២៥ នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

















Previous Post Next Post