ឯកឧត្តម ឃុន ហេង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧត្តម ឃុន ហេង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២

 


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន ហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥ នាក់ តំណាងឱ្យ ៣៥ គ្រួសារ រស់នៅក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អញ្ជើញរួមដំណើរនាឱកាសនោះ រួមមាន លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ លោកប្រធានភូមិឫស្សី អនុប្រធានភូមិ ប្រធានក្រុមទី៩ ព្រមទាំងសមាជិកក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឃុន ហេង បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមបានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ មានគោលបំណងពង្រឹងស្មារតីសាមគ្គីភាព និងស្នេហាជាតិ ព្រមទាំងពន្យល់អំពីស្ថានភាពបច្ចុប្បន្ន ដោយជំរុញឱ្យប្រជាពលរដ្ឋបន្តរួបរួមសាមគ្គីគ្នា និងមានជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានស្តាប់សំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈ បញ្ហាទឹកស្អាតប្រើប្រាស់មានសម្ពាធខ្សោយ និងបញ្ហាផ្សែងហុយចេញពីរោងចក្រកាត់ដេរ ដែលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍ថា ក្រុមការងារនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋវ័យចំណាស់ដែលមានជំងឺ ចំនួន ២ គ្រួសារ ក៏ទទួលបានអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួនពីឯកឧត្តម និងក្រុមការងារ ដើម្បីជាការចូលរួមសម្រាលការលំបាកក្នុងជីវភាពរស់នៅ។

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងបានបញ្ចប់ដោយជោគជ័យ៕



















Previous Post Next Post