ខេត្តបន្ទាយមានជ័យ : ប្រជាកសិករមួយរូបក្នុងសហគមន៍កំពុងភ្ជួរដីស្រែបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ពេលគាត់កំពុងភ្ជួរដីស្រែក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នេះបើតាមអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
ភ្លាមៗនោះ ប្រជាកសិករក៏បានរាយការណ៍ជូនមេភូមិក្រុមស្រាវជ្រាវ និងកម្ទេចរបស់អង្គការហេឡូត្រាស្ត។
ក្រុមការងារជំនាញបានចុះពិនិត្យ ក៏បានឃើញគ្រាប់មិនទាន់ផ្ទុះមួយរណ្តៅបន្ថែមទៀត នៅក្បែរនោះ។
អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
ដូច្នេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន៕




