កម្លាំងឆ្មាំទន្លេ សហការជាមួយសហគមន៍ ចុះល្បាតបង្ក្រាបបានទូកនិងសម្ភារល្មើសច្បាប់ ខណៈជនសង្ស័យរត់គេចខ្លួនបន្សល់ទុកថ្នាំញៀន១កញ្ចប់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងឆ្មាំទន្លេ សហការជាមួយសហគមន៍ ចុះល្បាតបង្ក្រាបបានទូកនិងសម្ភារល្មើសច្បាប់ ខណៈជនសង្ស័យរត់គេចខ្លួនបន្សល់ទុកថ្នាំញៀន១កញ្ចប់


 ខេត្តក្រចេះ ៖ កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា សហការជាមួយសហគមន៍នេសាទអូរម្រះ បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ភូមិសាស្ត្រព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយដកហូតបានទូកស្មាច់ និងវត្ថុតាងល្មើសច្បាប់មួយចំនួន។
​កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧:៤០ នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
​យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រល្បាតខាងលើ ក្រុមការងារបានប្រទះឃើញទូកជនសង្ស័យចំនួន ១គ្រឿង កំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចកោះថ្នាំ។ ភ្លាមៗនោះ ក្រុមការងារបានដេញបង្ក្រាប ប៉ុន្តែជនសង្ស័យបានព្យាយាមបើកទូករត់គេចខ្លួន ព្រមទាំងបានបោះចោលសម្ភារល្មើសមួយចំនួនចូលទៅក្នុងទឹកទន្លេ។ បន្ទាប់មក ជនសង្ស័យបានបើកទូកបុកច្រាំង នៅចំណុចក្បាលកោះដំបង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ រួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាង រួមមាន៖
​ទូកស្មាច់ ចំនួន ១គ្រឿង
​ម៉ាស៊ីនទូក ចំនួន ១គ្រឿង
​ថ្នាំញៀន ចំនួន ១កញ្ចប់តូច (ត្រូវបានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្រះ រួចរាល់ហើយ)
​បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុក ចំណែកឯមន្ត្រីជំនាញជលផល កំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕






 

Previous Post Next Post