ដូចភ្លៀងរលឹម អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងជំនាញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក រកមិនឃើញសាច់នាំចូលពីថៃ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ដូចភ្លៀងរលឹម អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងជំនាញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក រកមិនឃើញសាច់នាំចូលពីថៃ

 


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពក្រុង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកមួយចំនួនក្នុងក្រុង ប៉ោយប៉ែត ដើម្បីទប់ស្កាត់ការលួចនាំចូល និងរក្សាទុកសាច់បង្កកពី ថៃ។


ប្រតិបត្តិការនេះមានការចូលរួមសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារង មន្ត្រីជំនាញ ក.ប.ប. ខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋាករ ព្រមទាំងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ចៅសង្កាត់ ចៅសង្កាត់រង និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ក្រោយការចុះត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញថា សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងផលិតផលសាច់ផ្សេងៗដែលកំពុងរក្សាទុកនៅតាមទីតាំងស្តុកនានា មានគុណភាពល្អ វេចខ្ចប់បានត្រឹមត្រូវ និងជាផលិតផលក្នុងស្រុក។ ក្រុមការងារមិនបានរកឃើញសាច់បង្កកនាំចូលពីប្រទេសថៃ ដូចការព្រួយបារម្ភនោះឡើយ។

ក្នុងឱកាសនោះ លោក គាត ហ៊ុល បានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋឱ្យបន្តគាំទ្រផលិតផលក្នុងស្រុក និងអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានត្រឹមត្រូវ។ លោកក៏បានអំពាវនាវឱ្យជៀសវាងការនាំចូល និងការរក្សាទុកទំនិញពីប្រទេសថៃ ដើម្បីដាក់លក់នៅលើទីផ្សារក្នុងស្រុក ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត។

អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាសុវត្ថិភាពចំណីអាហារ ការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទ៕






 

Previous Post Next Post